អាជីពនិងការសិក្សានៅជប៉ុន

សិស្សដែលបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈងាយរកការងារធ្វើ

នៅជប៉ុនមានសិស្សប្រហែល 1 នាក់ក្នុងចំណោម 6 នាក់ ដែលបញ្ចប់វិទ្យាល័យ បន្តការសិក្សាទៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សិស្សដែលកំណត់ជំនាញរបស់ខ្លួននៅវិទ្យាល័យថ្នាក់ទី 12 (ឬនៅថ្នាក់ទី9) ជ្រើសរើសសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជាផ្លូវដើរសំរាប់អនាគតការងាររបស់ខ្លួន។

ចំណេះដឹងជំនាញនិងបច្ចេកទេសដែលបានមកពីការសិក្សានៅសាលានិងសញ្ញាប័ត្រជំនាញគឺមានប្រយោជន៍ដោយផ្ទាល់សំរាប់ការងារ ធ្វើអោយគេទទួលស្គាល់ថាសិស្សដែលបញ្ចប់ការសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រៀបក្នុងការរកការងារធ្វើ។ ហេតុដែលនាំអោយងាយរកការងារធ្វើមួយទៀតគឺដោយសាក្រៅពីគ្រូដែលមានចំណេះដឹងបច្ចេកទេស នៅមានគ្រូដែលមានអាជីពធ្វើការដោយផ្ទាល់មកបង្រៀន។ សាលាយកការសហការជាមួយឧស្សាហកម្មជាសំខាន់ ហើយគ្រូដែលកំពុងធ្វើការយ៉ាងសកម្មនៅទីផ្សារការងារ មកបង្រៀនដោយផ្ទាល់នូវ ចំណេះដឹងនិងបច្ចេកទេសថ្មីៗដែលមានប្រយោជន៍ ក្រុមហ៊ុនដែលផ្ដល់ការងារអោយសិស្ស សង្ឃឹមថាសិស្សដែលបញ្ចប់ការសិក្សានៅសាលា អាចក្លាយជាបុគ្គលិកមានប្រយោជន៍ភ្លាមៗសំរាប់ក្រុមហ៊ុន។

មាននិស្សិតអន្តរជាតិជាច្រើនកំពុងរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ប្រទេសជប៉ុនបានក្លាយជាប្រទេសអភិវឌ្ឍន៍មុនគេនៅអាស៊ី ហើយបានព្យាយាមទទួលនិស្សិតអន្តរជាតិអោយមករៀន។ នៅឆ្នាំ 2015 មាននិស្សិតបរទេសចំនួន 20ម៉ឺន8379 នាក់ ហើយ 3ម៉ឺន8654នាក់រៀននៅផ្នែកជំនាញនៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ មាន 92.7% មកពីអាស៊ី ហើយក៏មាននិស្សិតមកពីប្រទេសផ្សេងៗក្នុង ASEAN ផងដែរ។

អាជីពនិងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅជប៉ុន

នៅក្នុងប្រព័ន្ធអប់រំជប៉ុន ស្ថាប័នអប់រំដែលសង្កត់ធ្ងន់លើការភ្ជាប់គ្នារវាង «អាជីព» និង «ការសិក្សា» គឺសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅលើពិភពលោកគ្មានប្រទេសណាដែលមានស្ថាប័នអប់រំដែលមានលក្ខណៈពិសេសដូច សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅជប៉ុនទេ។ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្របដណ្ដប់លើជំនាញការងារជាច្រើន ទើបមានការបង្រៀននូវបច្ចេកទេសនិងការហាត់ធ្វើការ។ មានន័យថា គេអាចនិយាយបានថា ការគ្របដណ្ដប់នូវជំនាញរបស់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាតារាងបញ្ជីអំពីអាជីពនៅជប៉ុន។

គ្រាន់តែជួបរឿងទាំងនេះ អ្នកអាចចេះដឹងពី ជំនាញនិងរបៀបរស់នៅដែលគ្មាននៅប្រទេសរបស់អ្នក ហើយក៏អាចដឹងថា ពិភពលោកគឺមាននៅជប៉ុន។

PAGETOP