បឋមសិក្សា មធ្យមសិក្សា
ក្នុងប្រព័ន្ឋអប់រំជប៉ុន មានសាលាបឋមសិក្សា ដែលរាប់ចាប់តាំងពីអាយុពេញ 6 ឆ្នាំទៅមាន 6ឆ្នាំ និង បន្ទាប់មកមានសាលាអនុវិទ្យាល័យ ដែលមានរយៈពេល 3 ឆ្នាំ ដែលនេះគឺជាកាសិក្សាដែលសិស្សទាំងអស់ត្រូវតែបញ្ជប់។
នៅពេលបញ្ជប់ការសិក្សានៅអនុវិទ្យាល័យ មានការសិក្សានៅវិទ្យាល័យ សាលាបច្ចេកទេស (1-3ឆ្នាំ) សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ល។
នៅជប៉ុនក្នុងចំណោមអ្នកបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ មាន97%បន្តការសិក្សាទៅវិទ្យាល័យ (រយៈពេល5ឆ្នាំចំពោះសាលាបច្ចេកទេស ដែល3ឆ្នាំដំបូងចាត់ទុកថាស្មើនឹងកំរិតវិទ្យាល័យ)។
ថ្នាក់ឧត្តមសិក្សា
ថ្នាក់ឧត្តមសិក្សាដែលរាប់ចាប់ពីថ្នាក់បញ្ចប់វិទ្យាល័យ(ឬស្មើ)ឡើងទៅ មាន ថ្នាក់បរិញ្ញាប័ត្រ ថ្នាក់បរិញ្ញាប័ត្ររង សាលាបច្ចេកទេស សាលាបច្ចេកទេសជាន់ខ្ពស់ (ឆ្នាំទី 4និង 5)។ល។ ថ្នាក់បរិញ្ញាប័ត្រ 4 ឆ្នាំ (លើកលែងផ្នែកវេជ្ជសាស្ត្រ ដែលមាន 6 ឆ្នាំ) បរិញ្ញាប័ត្ររង មាន 2ឆ្នាំ សាលាបច្ចេកទេសមាន 1-4 ឆ្នាំតាមផ្នែក។ នៅទីនោះគេអាចសិក្សានូវ ចំណេះដឹងជំនាញនិងបច្ចេកទេសខ្ពង់ខ្ពស់។ លើលពីនេះទៀត មានថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដែលអាចសិក្សាជំនាញនៅថ្នាក់បរិញ្ញាប័ត្រនិងសាលាបច្ចេកទេសអោយកាន់តែស៊ីជំរៅ។
លក្ខខណ្ឌក្នុងការចូលនិងបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សា
សិស្សបរទេសដែលចង់ចូលរៀននៅសាលាឧត្តមសិក្សា ជាទូទៅត្រូវមានអាយុ18 ឆ្នាំឡើង ហើយត្រូវបញ្ចប់ការសិក្សាកំឡុងពេល 12 ឆ្នាំនៅប្រទេសរបស់ខ្លួន។ ហើយដើម្បីចូលរៀនថ្នាក់អនុបណ្ឌិតគឺត្រូវបញ្ចប់បរិញ្ញាប័ត្រផងដែរ។
ដើម្បីបញ្ចប់ថ្នាក់ឧត្ដមសិក្សា គឺត្រូវយកអោយគ្រប់ចំនួនក្រេឌីតនិងមុខវិជ្ជាដែលថ្នាក់តម្រូវអោយយក។
ពេលចាប់ផ្ដើមនិងពេលបញ្ចប់នៃសាលានៅជប៉ុន
សាលានៅជប៉ុន ជាទូទៅចាប់ផ្ដើមនៅខែ 4 ហើយនៅខែ 3 ឆ្នាំបន្ទាប់គឺបានបញ្ចប់ 1 ឆ្នាំសិក្សា។ មានថ្នាក់បរិញ្ញាប័ត្រ និង ថ្នាក់អនុបណ្ឌិតខ្លះចាប់ផ្ដើមខែ 9-10 ប៉ុន្តែភាគច្រើនគឺចាប់ផ្ដើមខែ 4 និងបញ្ចប់ខែ 3។