ឧស្សាហកម្មលូតលាស់របស់ជប៉ុន
អ្វីដែលត្រូវធ្វើដើម្បីការលូតលាស់ឧស្សាហកម្មរបស់ជប៉ុន និងឧស្សាហកម្មដើម្បីទ្រទ្រង់ការលូតលាស់ឧស្សាហកម្ម គឺចេញពីពាក្យគន្លឺះទាំងនេះ។
-
បដិវត្តន៍ឧស្សាហកម្មលើកទី4
បង្កើតការងារថ្មីដោយប្រើ IT និងរ៉ូបូត។
【ផ្នែកអាជីពទាក់ទង】IT ផលិតកម្ម ធនាគារ ដឹកជញ្ជូន សេវាកម្ម។ល។
-
ក្លាយជាប្រទេសនាំមុខគេផ្នែកសុខភាព
ការថែទាំមនុស្សដោយប្រើរ៉ូបូតនិងសេនស័រ ពង្រីកសេវាកម្មឯកជនសំរាប់ការពារសុខភាពនិងជំងឺ។
【ផ្នែកអាជីពទាក់ទង】ថែទាំ វេជ្ជសាស្ត្រ(រួមទាំងកន្លែងលក់ថ្នាំ) IT ផលិតកម្ម។ល។
-
ថាមពលបរិស្ថាន
ជំរុញការកាត់បន្ថយការប្រើថាមពលរបស់ក្រុមហ៊ុន ជំរុញអោយមានការប្រើប្រាស់រថយន្តប្រើថ្មកាន់តែច្រើន។
【ផ្នែកអាជីពទាក់ទង】ផលិតកម្ម (ទាក់ទងនឹរថយន្ត) ថាមពល IT។ល។
-
ធ្វើអោយកីឡាក្លាយជាឧស្សាហកម្មលូតលាស់
បង្កើនមុខងាររបស់ ទីលានកីឡាអោយមាន ហាងលក់សំលៀកបំពាក់ទំនើប និង ស្ថាប័នវេជ្ជសាស្ត្រ។
【ផ្នែកអាជីពទាក់ទង】កីឡា វេជ្ជសាស្ត្រ ទេសចរណ៍ ម៉ូត។ល។
-
ពង្រឹងឧស្សាហកម្មសេវា
ធ្វើអោយឧស្សាហកម្មសេវាដូចជាសណ្ឋាគារ និងភោជនីយដ្ឋានកាន់តែប្រសើរឡើង។
【ផ្នែកអាជីពទាក់ទង】ឧស្សាហកម្មសេវាដូចជា ទេសចរណ៍ ដំណើរកំសាន្ត ភោជនីយដ្ឋាន
-
កែប្រែកសិកម្ម
ជំនួយសំរាប់ការលូតលាស់នៃឧស្សាហកម្មទី6 គឺកសិកម្ម តាំងពីការដាំដុះដល់ការកែច្នៃ។
【ផ្នែកអាជីពទាក់ទង】ផលិតកម្ម IT ការចែកចាយ ពាណិជ្ជកម្ម។ល។
-
ក្លាយជាប្រទេសទេសចរណ៍
ក្លាយជាប្រទេសទេសចរណ៍ដែលអាចប្រមូលភ្ញៀវទេសចរណ៍ជុំវិញពិភពលោក។
【ផ្នែកអាជីពទាក់ទង】ទេសចរណ៍ ដំណើរកំសាន្ត សណ្ឋាគារ។ល។
ផ្នែកឧស្សាហកម្មដែលត្រូវការជនបរទេសច្រើន
វេជ្ជសាស្ត្រ និងទេសចរណ៍មានសក្ដានុពល ជាមូលដ្ឋាននៃផ្នែក ITនិង ផលិតកម្មទាំងអស់
ដោយមើលទៅលើ ពាក្យគន្លឺះសំរាប់ការលូតលាស់នៃជប៉ុន យើងឃើញថាប្រទេសជប៉ុន កំពុងត្រៀមពង្រឹងផ្នែកផ្សេងៗដូចជា សេវាកម្ម វេជ្ជសាស្ត្រ ទេសចរណ៍ កសិកម្ម ថាមពល។ល។
ចំណែក IT ផលិតកម្ម ស្រាវជ្រាវ «ការផលិតរបស់» នឹងក្លាយជាគ្រឺះសំរាប់ឧស្សាហកម្មទាំងនេះ។
កន្លែងទទួលយកនិស្សិតបរទេស គឺ IT និងពត៌មានវិទ្យា មាន 60%
កន្លែងទទួលយកនិស្សិតបរទេស មានផ្នែក IT និងពត៌មានវិទ្យា(60%) គឺលើសគេ បន្ទាប់មកគឺ ផលិតកម្ម(52.2%)ក្រៅពីនោះមាន សេវាកម្ម(39.5%)ធនាគារ(33.3%)។
សញ្ញាប័ត្រជំនាញដែលមានប្រយោជន៍/ត្រូវការ សំរាប់ការរកការងារធ្វើ។
នៅជប៉ុន ដោយសាមានប្រពៃណីយកនិស្សិតទើបបញ្ចប់ការសិក្សាអោយចូលធ្វើការ លើកលែងតែផ្នែកខ្លះៗ គឺគេមិនតំរូវអោយមានសញ្ញាប័ត្រជំនាញនោះទេ។ សញ្ញាប័ត្រដែលចាំបាច់សំរាប់ការងារ គឺអាចយកបានពេលចូលធ្វើការ ហើយក្រុមហ៊ុនក៍មានជំនួយផ្នែកហិរញ្ញវត្ថុសំរាប់ការប្រឡងនោះថែមទៀត។
ផ្នែក | សញ្ញាប័ត្រ |
IT | IT ប៉ាស្ពត MOS(ជំនាញផ្នែកម៉ាយក្រូសូហ្វអូហ្វីស)CCNA(ការទទួលស្គាល់អ្នកបច្ចេកទេសស៊ីស្កូ)ការប្រឡងបច្ចេកទេស វេបឌីហ្សាញ ការប្រឡងសមត្ថភាពបង្កើតវេប។ល។ |
សេវាកម្ម | ការប្រឡងទទួលស្គាល់សមត្ថភាពគ្រប់គ្រងសណ្ឋាគារ ការប្រឡងសមត្ថភាពរៀបចំមង្គលការនៃសមាគម ABC ការប្រឡងយកការទទួលស្គាល់ជាអ្នកជំនាញរៀបចំមង្គលការ ជំនាញគ្រប់គ្រងទេសចរណ៍ក្នុងស្រុក ជំនាញគ្រប់គ្រងទេសចរណ៍ទូទៅ អ្នកលក់។ល។ |
បកប្រែ | ប្រឡងសមត្ថភាពបកប្រែផ្នែកជំនួញ(TOBIS)អ្នកបកប្រែនិងនាំភ្ញៀវ ជំនាញគ្រប់គ្រងទេសចរណ៍ទូទៅ អ្នកលក់ ។ល។ |