គំរូអាជីពរបស់និស្សិតបរទេស

បន្ទាប់ពីបញ្ចប់ការសិក្សានៅជប៉ុន នូវជំនាញឈានមុខ ពួកគេបន្តអាជីពផ្សេងៗគ្នា។

ដូច្នេះ យើងសូមណែនាំពីអាជីពគំរូបន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចខាងក្រោម។

ទិដ្ឋាការបន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និស្សិតបរទេសអាចមានជំរើស 4។

①ចូលធ្វើការនៅជប៉ុន

②បន្តការសិក្សានៅជប៉ុន

③បង្កើតអាជីវកម្មនៅជប៉ុន

④ត្រលប់ទៅស្រុក (ឬទៅប្រទេសផ្សេង)

ក្នុងចំណោមនេះ ក្នុងករណីចូលធ្វើការនៅជប៉ុន គឺត្រូវសុំប្ដូរវីសាពី «សិក្សា» ទៅជាវីសាដែលអាច«ធ្វើការ»បាននៅការិយាល័យអន្តោប្រវេស្តន៍ ។

នៅពេលនោះ «ធ្វើការ» មានន័យថា «គ្រប់គ្រងការងារដែលមានចំណូល ឬការងារដែលមានប្រាក់កំរៃ»។ មានន័យថា ការងារក្នុងនាមជាបុគ្គលិកក្រុមហ៊ុន ឬអាជីវកម្មក្នុងនាមជាអ្នកគ្រប់គ្រង។

ហើយលក្ខខណ្ឌចាំបាច់សំរាប់វីសាធ្វើការងារបានគឺ កន្លែងធ្វើការឬក្រុមហ៊ុនគ្រប់គ្រងត្រូវមានជាក់លាក់ គឺគេពិនិត្យមើលថាតើ ក្រុមហ៊ុនបម្រើការងារឬក្រុមហ៊ុនគ្រប់គ្រងនោះមានស្ថិរភាពដែរឬទេ។ ហេតុដូច្នេះហើយ អាជីវកម្មរបស់ក្រុមហ៊ុនបម្រើការ ឬក្រុមហ៊ុនគ្រប់គ្រងនឹងត្រូវបានពិនិត្យ។

ប៉ុន្តែក្នុងករណី បញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈហើយមិនអាចរកការងារបាន គឺអាចបន្តសកម្មភាពរកការងារបន្តទៀតបាន ដោយប្រើវីសា «សកម្មភាពពិសេស»។

 អាជីពគំរូបន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ

នៅខាងក្រោមនេះ អាជីពគំរូA~G ជារឿងពិតចេញពីបន្សំនៃ «ជំរើស បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។ គំរូទាំង 7 នេះគឺដូចខាងក្រោម។

A បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលធ្វើការនៅជប៉ុន

B បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលធ្វើការនៅជប៉ុន ទទួលសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅជប៉ុន

C បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលធ្វើការនៅជប៉ុន បន្តការសិក្សានៅជប៉ុន(បរិញ្ញាប័ត្រ អនុបណ្ឌិត)ទទួលសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅជប៉ុន

D បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលធ្វើការនៅជប៉ុន ត្រលប់ទៅស្រុក

E បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តការសិក្សានៅជប៉ុនបរិញ្ញាប័ត្រ ចូលធ្វើការនៅជប៉ុន ត្រលប់ទៅស្រុក

F បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើតអាជីវកម្មនៅជប៉ុន

G បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រលប់ទៅស្រុក

 

  A បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលធ្វើការនៅជប៉ុន

លោក A ចូលចិត្តភាពយន្តគំនូរជីវចលជប៉ុន ទើបមកសិក្សានៅជប៉ុន ហើយបានចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះចង់ក្លាយជាអ្នកបង្កើតភាពយន្តគំនូរជីវចល។ គ្រូបង្រៀនភាគច្រើនជាអ្នកអាជីព ធ្វើការងារជាអ្នកបង្កើតផ្ទាល់ ដូច្នេះហើយ មិនត្រឹមតែចំណេះដឹង និងបច្ចេកទេសជំនាញទេ គឺបានទៅមើលកន្លែងធ្វើផ្ទាល់ ហើយទទួលបានចំណេះដឹងដែលមានប្រយោជន៍សំរាប់ការធ្វើការនៅជប៉ុន។

ពេលរកការងារធ្វើ ដោយសាមានជំនួយពីបុគ្គលិកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទើបបានចូលធ្វើការនៅក្រុមហ៊ុនផលិតភាពយន្តគំនូរជីវចលដែលខ្លួនប្រាថ្នា។

បច្ចុប្បន្ន លោក A កំពុងធ្វើការជាជំនួយការ ក្នុងការផលិតភាពយន្តគំនូរជីវចល ហើយកំពុងខិតខំប្រឹងប្រែងធ្វើការ ដោយសង្ឃឹមថា ថ្ងៃណាមួយ ភាពយន្តគំនូរជីវចលដែលខ្លួនផលិត នឹងត្រូវចាក់ផ្សាយនៅប្រទេសកំណើតខ្លួន។

 B បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលធ្វើការនៅជប៉ុន ទទួលសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅជប៉ុន

លោក B ចង់រៀនពីបច្ចេកទេសជាន់ខ្ពស់នៃរថយន្តជប៉ុន ហើយបានចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្នែកជួសជុលរថយន្ត។ ពេលកំពុងរៀនក៏នឹកឃើញចង់រៀនបន្ថែមទៀត ហើយបានបន្តការសិក្សាថ្នាក់ខ្ពស់ទៀត។ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុនក្នុងវិស័យនោះ ទើបគាត់អាចចូលធ្វើការនៅក្រុមហ៊ុនផលិតគ្រឿងផ្គុំរថយន្តដ៏ធំមួយ។

ពេលចូលធ្វើការបានធ្វើជាអ្នកបច្ចេកទេសក្នុងរោងចក្រ ហើយបានឡើងឋានៈជាមេក្រុម ហើយបានឡើងដល់ប្រធានរោងចក្រ។ នៅពេលក្រុមហ៊ុនទៅបង្កើតរោងចក្រនៅប្រទេសកំណើតខ្លួន គាត់ត្រូវបានបញ្ជូនទៅក្នុងនាមជាបុគ្គលិកបង្កើតរោងចក្រ ហើយរោងចក្រក៏បានដំណើរការល្អ។ ក្រោយមក ពេលដល់ពេលត្រូវបន្តវីសា គាត់បានសុំដូរទៅជា «គ្រប់គ្រង ដឹកនាំ» បានសំរេច។

ភាសាជប៉ុនក៏រីកចំរើន ប្រាក់ខែនិងតួនាទីក៏ឡើងធំ ពិន្ទុសំរាប់សុំវីសា «ជំនាញជាន់ខ្ពស់» បានគ្រប់ចំនួន គាត់ក៏សុំប្ដូរវីសាទៅជា «ជំនាញជាន់ខ្ពស់»។ គាត់បានហៅម្ដាយក្មេកគាត់មកជប៉ុន ដើម្បីជួយមើលកូន ព្រោះប្រពន្ធគាត់ ធ្វើការដែរ។

ហើយ 3 ឆ្នាំក្រោយ គាត់បានសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដែលមានប្រយោជន៍ជាងនោះ។

C បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលធ្វើការនៅជប៉ុន បន្តការសិក្សានៅជប៉ុនបរិញ្ញាប័ត្រ អនុបណ្ឌិតទទួលសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅជប៉ុន

លោក C ចង់មករៀននៅជប៉ុនដែលមានបច្ចេកវិទ្យារីកចំរើន ហើយបានជ្រើសរើសចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះមានកំឡុងពេលខ្លីល្មមគឺ 2 ឆ្នាំដោយជ្រើសរើសយកមុខវិជ្ជា បច្ចេកទេសវេជ្ជសាស្ត្រ ដែលខ្លួនបានចាប់អារម្មណ៍។ បន្ទាប់មកក៏បានបន្តការសិក្សាទៅថ្នាក់បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រពិត។ ហើយបានរកឃើញកម្មបទស្រាវជ្រាវដែលខ្លួនពេញចិត្ត ទើបបានបន្តដល់ថ្នាក់អនុបណ្ឌិត។​ ក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិត បានចូលធ្វើការនៅក្រុមហ៊ុនគីមីដ៏ធំមួយ។

លោក C បានធើ្វជាអ្នកស្រាវជ្រាវ ហើយបានទទួលប៉ាតង់ជាច្រើន។ នៅពេលគាត់ធ្វើការនៅជប៉ុនបាន10 ឆ្នាំ គាត់បានក្លាយជាមនុស្សសំខាន់ក្នុងក្រុមហ៊ុន ហើយគាត់នឹកគិតចង់បន្តរស់នៅជប៉ុន ទើបគាត់ស្នើសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បានសំរេច។

 D បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលធ្វើការនៅជប៉ុន ត្រលប់ទៅស្រុក

លោក D ដែលមកពីប្រទេសចិនដែលកំពុងឈានទៅរក សង្គមដែលមានមនុស្សចាស់ច្រើន ចង់រៀនពីប្រទេសជប៉ុនដែលមានបទពិសោធន៍មុនសំរាប់សង្គមដែលមានមនុស្សចាស់ច្រើន ទើបមកសិក្សានៅជប៉ុន។ នៅផ្នែកថែទាំសុខមាលភាពនៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលខ្លួនបានចូល មានការអនុវត្តន៍ជាក់ស្ដែងច្រើន ហើយបានដកបទពិសោធន៍ក្នុងការថែទាំដោយផ្ទាល់។

ក្រោយបញ្ចប់ការសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលធ្វើការជាអ្នកថែទាំសុខមាលភាពនៅមណ្ឌលមនុស្សចាស់មួយ។ ហើយបានសិក្សាអំពីវិធីថ្មីបំផុតដោយប្រើរ៉ូបូតសំរាប់ថែទាំ និងការថែទាំដែលបន្ថយបន្ទុកមនុស្សចាស់ បន្ថែមទៀត។

ក្រោយធ្វើការនៅជប៉ុនបាន 5 ឆ្នាំ បានត្រលប់ទៅស្រុកវិញ។ មានគេចង់បានលោក D ដែលបានរៀនរបៀបថែទាំពីជប៉ុន អោយធ្វើការច្រើន ប៉ុន្តែ លោក D កំពុងចូលរួមបើកកន្លែងថែទាំ ហើយចង់អោយរបៀបថែទាំបែបជប៉ុនត្រូវបានគេប្រើច្រើន។

 E បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តការសិក្សានៅជប៉ុនបរិញ្ញាប័ត្រ ចូលធ្វើការនៅជប៉ុន ត្រលប់ទៅស្រុក

លោក E ដែលគិតចង់ប្រើប្រាស់ចំណេះដឹងភាសា ដើម្បីធ្វើការនៅជប៉ុន បានចូលរៀននៅផ្នែក បកប្រែ នៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយក៏បានរៀនពីវប្បធម៌និងការគិតរបស់ជប៉ុនផង។ ពេលបានទៅដើរកំសាន្តនៅ ក្យូតុ និងណារ៉ាក់។ល។ ក៏មានការចាប់អារម្មណ៍លើវប្បធម៌ ប្រពៃណីជប៉ុន ហើយលោក E បានបន្តការសិក្សាទៅមហាវិទ្យាល័យផ្នែកវប្បធម៌ជប៉ុន ដើម្បីរៀនពីប្រវត្តិសាស្ត្រជប៉ុន។ បន្ទាប់ពីចប់មហាវិទ្យាល័យ បានចូលធ្វើការនៅក្រុមហ៊ុនទេសចរណ៍ជប៉ុនមួយ។ ហើយបានបង្កើតគំរោងធួរល្អៗជាច្រើនសំរាប់ភ្ញៀវទេសចរណ៍បរទេសដែលមកលេងជប៉ុន។

បន្ទាប់ពីធ្វើការបាន 3 ឆ្នាំ លោក E ដែលជាកូនទោល ដោយសាមានការស្នើពីឪពុកម្ដាយផង បានត្រលប់ទៅស្រុកវិញ។ ប្រទេសកំណើតរបស់គាត់មានទំនាក់ទំនងច្រើនជាមួយជប៉ុន ហើយលោក E ដែលចេះជប៉ុនច្រើន មានតំរូវការច្រើន។ ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកក៏ចង់បានគាត់ច្រើន។ លោក E បច្ចុប្បន្នចង់ក្លាយជា អ្នកផ្ជាប់ជប៉ុននិងប្រទេសកំណើតខ្លួនតាមរយៈ ការផ្សាយពីភាពល្អនៃទេសចរណ៍ទៅជប៉ុន។

F បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើតអាជីវកម្មនៅជប៉ុន

លោក F ដែលបានសិក្សាផ្នែក ពត៌មានវិទ្យានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជប៉ុន ហើយពូកែខាង IT ដោយសាគាត់ចង់ផ្សព្វផ្សាយទំនិញល្អៗរបស់ប្រទេសគាត់ បានគិតថាចង់បង្កើតអាជីវកម្មលក់ទំនិញតាមអ៊ីនធើណែត ក្រោយការបញ្ចប់ការសិក្សា។

តាមរយៈបណ្ដាញនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរកបាន បុគ្គលិកជប៉ុន 3 នាក់។ ដើមទុនអាជីវកម្មបានមកពីឪពុកម្ដាយគាត់ជួយ។ ការធ្វើឯកសារពន្យល់ផែនការអាជីវកម្មនិងការចំណេញមានភាពលំបាក តែដោយមានជំនួយពីគ្រូបង្រៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក F បានទទួលវីសា «គ្រប់គ្រង ដឹកនាំ» និងការទទួលស្គាល់ជាអ្នកគ្រប់គ្រង។

ហាងលក់តាមអ៊ីនធើណែតបានដំណើរការល្អ បច្ចុប្បន្នមានបុគ្គលិក 30 នាក់ ហើយចង់ធ្វើ MA ផងដែរ លោក F កំពុងគិតចង់ពង្រីកក្រុមហ៊ុនរបស់គាត់។

បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រលប់ទៅស្រុក

លោក G ដែលស្រលាញ់បច្ចេកទេសធ្វើសក់របស់ជប៉ុន ហើយចង់រៀនបច្ចេកទេសផ្នែកសម្ផស្សរបស់ជប៉ុន បានចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកថែសម្ផស្សរបស់ជប៉ុន។​ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានការរៀនអនុវត្តន៍ច្រើន បានរៀនបច្ចេកទេសអនុវត្តន៍ជាច្រើន។ ហើយបានធ្វើកម្មសិក្សានៅហាងសាឡនដ៏ល្បីមួយ។ បានលើកទឹកចិត្តមិត្តភក្រដែលមានបំណងដូចគ្នា និងបានចូលប្រលងកាត់សក់ទៀតផង។

បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានត្រលប់ទៅស្រុកវិញ ហើយបច្ចុប្បន្ន លោក G ធ្វើជាគ្រូបង្ហាត់នៅសាលាថែសម្ផស្ស ដោយប្រើចំណេះដឹងនិងបច្ចេកទេសថែសម្ផស្សដែលបានរៀនពីជប៉ុន។ គាត់កំពុងសន្សំប្រាក់ ព្រោះមានបំណងបើកហាងសាឡនបែបជប៉ុន។

 

 

PAGETOP