ទិដ្ឋាការរបស់ជនបរទេសនិងការចូលធ្វើការ

ទិដ្ឋាការរបស់ជនបរទេស

មានទិដ្ឋាការ 27 ប្រភេទ

ជនបរទេសដែលនៅប្រទេសជប៉ុន ត្រូវស្នើសុំ និងទទួលសិទ្ធិស្នាក់នៅ ដោយសរសេរ គោលបំណងច្បាស់លាស់។ នេះហៅថា ទិដ្ឋាការ(វីសា)។ ប្រភេទនៃវីសានេះមានចំនួន 27 ប្រភេទ តាមគោលបំណងនិងលក្ខខណ្ឌនៃការរស់នៅ។

ជនបរទេសដែលស្នាក់នៅជប៉ុន មានសិទ្វិធ្វើតែសកម្មភាព និងក្នុងកំឡុងពេលដែលមានសរសេរក្នុង ទិដ្ឋាការ។

ការគិតអំពីវីសាធ្វើការរហូតដល់ពេលនេះ

ជនបរទេសដែលនៅប្រទេសជប៉ុន ត្រូវទទូលទិដ្ឋាការណាមួយ ដែលបានកំណត់។

ហើយ សិទ្ធិធ្វើការដើម្បីទទួលប្រាក់កំរៃ (វីសាធ្វើការ) គឺផ្អែកលើគំនិតដែលថា មិនទទួលស្គាល់«ការធ្វើការសមញ្ញ»។

ជាមួយនឹងការកែប្រែច្បាប់អាចធ្វើការបានកាន់តែទូលំទូលាយ

ពីមុននិស្សិតបរទេសដែលធ្វើការនៅជប៉ុន ត្រូវមានវីសាមួយក្នុងចំណោម «ចំណេះដឹងមនុស្សសាស្ត្រ ការងារអន្តរជាតិ» «បច្ចេកទេស»​។ល។

ប៉ុន្តែ ជាមួយនឹងការកែប្រែច្បាប់ វិសាលភាពនៃទិដ្ឋាការបានរីកធំ ហើយកន្លែងដែលនិស្សិតបរទេសអាចចូលធ្វើការ ក៏កាន់តែច្រើនដែរ។

យើងនឹងធ្វើការពន្យល់បញ្ជាក់បន្ថែម។

①ទិដ្ឋាការសំរាប់ «ចំណេះដឹងមនុស្សសាស្ត្រ ការងារអន្តរជាតិ» និង «បច្ចេកទេស» ត្រូវបានច្របាច់បញ្ចូលគ្នា

«ចំណេះដឹងមនុស្សសាស្ត្រ ការងារអន្តរជាតិ» និង «បច្ចេកទេស» ដោយសាមិនមានតំរូវការអោយមានបទពិសោធន៍ធ្វើការពីមុនក្នុងផ្នែកនិមួយៗ វាគឺជាប្រភេទវីសាមួយដែលអាចប្ដូរយកបានចេញពី «សិក្សា»។

ដោយសាតែវាត្រូវការតែចំណេះដឹងទូទៅទាក់ទងនឹងសកម្មភាពនោះ ពីមុន អ្នកដែលធ្លាប់បានរៀនវិទ្យាសាស្ត្រសង្គម ស្នើសុំយក «ចំណេះដឹងមនុស្សសាស្ត្រ ការងារអន្តរជាតិ» ហើយអ្នកបានរៀនផ្នែកបច្ចេកទេស ស្នើសុំយក «បច្ចេកទេស» ។

②ការបង្កើតទិដ្ឋាការថ្មី «ថែទាំមនុស្ស»

ដោយសាប្រជាជនជប៉ុនកាន់តែមានអាយុច្រើនទៅៗ និងមានតំរូវការអ្នកថែទាំមនុស្សដែលមានគុណភាពខ្ពស់បានកើនឡើង ទិដ្ឋាការថ្មីមួយ «ថែទាំមនុស្ស» ត្រូវបានបង្កើតឡើង សំរាប់អ្នកដែលមានសញ្ញាប័ត្ររដ្ឋសំរាប់ការថែទាំមនុស្ស។

ជាមួយនឹងទិដ្ឋការថ្មីនេះ និស្សិតបរទេសដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយទទួលបានសញ្ញាប័ត្ររដ្ឋសំរាប់ការថែទាំមនុស្ស អាចធ្វើការថែទាំមនុស្សនៅជប៉ុនបាន។

 ③ធ្វើការផង អាចស្រាវជ្រាវសិក្សាអំពី «ម្ហូបជប៉ុន»

នៅឆ្នាំ 2013 «ម្ហូបជប៉ុន» ត្រូវបានទទួលស្គាលជាបេតិកភណ្ឌអរូបិយរបស់ពិភពលោក ហើយមានការចាប់អារម្មលើ «ម្ហូបជប៉ុន» ច្រើន។

ដូច្នេះហើយនៅឆ្នាំ 2014 និស្សិតបរទេសដែលធ្វើធ្វើការនៅកន្លែងណាមួយដែលបំពេញលក្ខខណ្ឌមួយ អាចធ្វើការជាចុងភៅម្ហូបជប៉ុនបាន។

ជាមួយនេះ ជនបរទេសអាចធ្វើការផង និងសិក្សាអំពី «ម្ហូបជប៉ុន» ផងដោយប្រើទិដ្ឋាការ «សកម្មភាពពិសេស» បានរយៈពេល 2 ឆ្នាំ។

④ទិដ្ឋាការ «វិនិយោគ គ្រប់គ្រង» ត្រូវបានប្ដូរទៅជា «គ្រប់គ្រង ដឹកនាំ»

នៅឆ្នាំ 2015 ទិដ្ឋាការសំរាប់ជនបរទេស ដែលធ្វើការជាអ្នក គ្រប់គ្រងក្រុមហ៊ុន ឬជាអ្នកដឹកនាំការងារជំនួញណាមួយនៅក្រុមហ៊ុនជប៉ុន ត្រូវបានប្ដូរពី «វិនិយោគ គ្រប់គ្រង» ទៅជា «គ្រប់គ្រង ដឹកនាំ»។

ជាមួយនេះ គេអាចកំណត់បាននូវ ទំហំជំនួញរបស់ក្រុមហ៊ុន ដែលអាចស្នើសុំទិដ្ឋាការនេះបាន ពេលបើកក្រុមហ៊ុន។

ទិដ្ឋាការទាក់ទងនឹងការរកការងារធ្វើរបស់ជនបរទេស

ពេលជនបរទេសចង់ចូលធ្វើការនៅជប៉ុន គេត្រូវប្ដូរទិដ្ឋាការពី «សិក្សា» ទៅជាទិដ្ឋាការដែលអាចធ្វើការបាន។

ទិដ្ឋាការ «បច្ចេកទេស ចំណេះដឹងមនុស្សសាស្ត្រ ការងារអន្តរជាតិ»

●និស្សិតបរទេសត្រូវបញ្ចប់ថ្នាក់ឧត្ដមសិក្សា

ទិដ្ឋាការ «បច្ចេកទេស ចំណេះដឹងមនុស្សសាស្ត្រ ការងារអន្តរជាតិ» ជាទិដ្ឋាការទូទៅបំផុតសំរាប់ជនបរទេសអាចធ្វើការបាន ប៉ុន្តែសំរាប់តែអ្នកដែលបានបញ្ចប់ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បរិញ្ញាប័ត្រ បរិញ្ញាប័ត្ររង និងថ្នាក់ក្រោយបរិញ្ញាប័ត្រ ប៉ុណ្ណោះ។ ចំពោះសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវតែបានទទួលងារជា «អ្នកជំនាញ» ឬ «អ្នកជំនាញជាន់ខ្ពស់»។​ ហើយនិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅប្រទេសរបស់ខ្លួន អាចរកការងារធ្វើនៅជប៉ុនបាន។ លើសពីនេះ បើចង់ធ្វើការផ្នែកទាក់ទង IT បើសិនជាជាប់សញ្ញាប័ត្រ IT ដែលទទួលស្គាល់ដោយក្រសួង យុត្តិធម៌ គឺកំរិតវប្បធម៌មិនទាក់ទងឡើយ។

ភាពទាក់ទងគ្នារវាងការសិក្សានិងការងារគឺសំខាន់

នៅពេលធ្វើការវិនិច្ឆ័យលើការសុំទិដ្ឋាការនៅការិយាល័អន្តោប្រវេសន៍ គេត្រួតពិនិត្យមើលពីភាពទាក់ទងគ្នារវាង អ្វីដែលបានសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈឬមហាវិទ្យាល័យ និងការងារដែលនឹងត្រូវបំពេញពេលចូលធ្វើការ។

ឧទាហរណ៍ បើនិស្សិតបរទេសដែលសិក្សាផ្នែកវិទ្យាសាស្ត្រ ទៅធ្វើការនៅក្រុមហ៊ុនផលិតរបស់គីមី ផ្នែកវិភាគឬរក្សាគុណភាព ឬ និស្សិតបរទេសឌេលសិក្សាផ្នែកមេកានិច ធ្វើការបង្កើតម៉ាស៊ីន។ល។ នោះ ទំនាក់ទំនងរវាង ការសិក្សានិងអាជីពគឺច្បាស់លាស់ ហើយងាយនឹងទទួលបានទិដ្ឋាការ។ ក្នុងករណីវិទ្យាសាស្ត្រសង្គម និស្សិតដែលសិក្សាផ្នែក ច្បាប់ សេដ្ឋកិច្ច សង្គម។ល។ អាចប្រើចំណេះដឹងរបស់គេហើយធ្វើការផ្នែកគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុនទូទៅ ហើយក៏អាចធ្វើការដែលត្រូវការទិដ្ឋាការ «វប្បធម៌បរទេស» (បកប្រែ បង្រៀនភាសា ជំនូញក្រៅប្រទេសនៃក្រុមហ៊ុន) បានផងដែរ។

 ●ក្រុមហ៊ុនជ្រោមជ្រែងអោយយកទិដ្ឋាការធ្វើការងារបាន

នៅផ្នែកខ្លះនៃការអប់រំជំនាញនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចជា ចុងភៅ អ្នកថែសម្ផស្ស។ល។ គឺមានកំរិតក្នុងការចូលធ្វើការ។ ប៉ុន្តែក្រុមហ៊ុនជាច្រើនចង់បានធនធានមនុស្សអន្តរជាតិដែលមានសមត្ថភា ក្រុមហ៊ុនដែលព្យាយាមជួយអោយពួកគេអាចចូលធ្វើការដោយទិដ្ឋាការ «បច្ចេកទេស ចំណេះដឹងមនុស្សសាស្ត្រ ការងារអន្តរជាតិ» បានដោយធ្វើយ៉ាងណាអោយមានភាពទាក់ទងគ្នារវាង ការសិក្សានិងការងារ បាននិងកំពុងកើនឡើង។

ជំនាញសំខាន់ៗដែលអាចធ្វើការបានដោយប្រើទិដ្ឋាការ «បច្ចេកទេស ចំណេះដឹងមនុស្សសាស្ត្រ ការងារអន្តរជាតិ»

ផ្នែកបច្ចេកទេសវិស្វករកុំព្យូទ័រ វិស្វករមេកានិច វិស្វករអគ្គិសនីនិងអេឡិចត្រូនិច អ្នកឌីហ្សាញគេហទំព័រ អ្នកឌីហ្សាញផលិតផលឧស្សាហកម្ម វិស្វករផ្នែកស៊ីស្តែម អ្នកបង្កើតផលិតផលដោយយោងលើលទ្ធផលនៃការស្រាវជ្រាវ

«ចំណេះដឹងមនុស្សសាស្ត្រ ការងារអន្តរជាតិ» ការងារជំនូញ អ្នកឌីហ្សាញ គ្រូបង្រៀនភាសា អ្នកវិភាគនៅធនាគារ អ្នកស្រាវជ្រាវនៅក្រុមហ៊ុនស្រាវជ្រាវ ស្រាវជ្រាវនិងទីផ្សារអន្តរជាតិ អ្នកនាំពាក្យអន្តរជាតិ អ្នកទិញនិងលក់ហ៊ុននៅក្រុមហ៊ុនវិនិយោគ ។ល។

ទិដ្ឋាការ «ថែទាំមនុស្ស»

●និស្សិបបរទេសអាចចូលធ្វើការបដោយទិដ្ឋាការ «ថែទាំមនុស្ស»

និស្សិតបរទេសដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាចធ្វើការផ្នែកថែទាំមនុស្សនៅជប៉ុនបានដោយទិដ្ឋាការ «ថែទាំមនុស្ស»។

ចំណេះដឹងមូលដ្ឋានទាក់ទងនឹងជំនាញថែទាំមនុស្ស ①――ការងាររបស់អ្នកថែទាំសុខមាលភាព

អ្នកថែទាំសុខមាលភាព គឺជាសញ្ញាប័ត្ររដ្ឋ សំរាប់ការងារជំនាញថែទាំមនុស្ស។ ការងារសំខាន់របស់គេគឺ រៀបចំផែនការក្នុងការថែទាំធ្វើយ៉ាងណាអោយអាចរស់នៅបាន ដូចជា ហូបចុក ងូតទឹក បន្ទោរបង់ ជ្រោមជ្រែងអោយដើរ។ល។ ជួយផ្ដល់យោបល់ដល់អ្នកាថែទាំ និងជួយគាំទ្រផ្នែកស្មារតីផងដែរ។

●ចំណេះដឹងមូលដ្ឋានទាក់ទងនឹងជំនាញថែទាំ②――លក្ខខណ្ឌសំរាប់អ្នកថែទាំសុខមាលភាព

បច្ចុប្បន្ននេះ អ្នកដែលបានសិក្សានៅស្ថាប័នបណ្ដុះបណ្ដាលអ្នកថែទាំសុខមាលភាពរយៈពេល2ឆ្នាំ ក្រោយពេលបញ្ចប់ការសិក្សានឹងទទួលបានសញ្ញាប័ត្ររដ្ឋសំរាប់អ្នកថែទាំសុខមាលភាព។ ស្ថាប័នបណ្ដុះបណ្ដាលមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ មហាវិទ្យាល័យថ្នាក់បរិញ្ញាប័ត្រ ថ្នាក់បរិញ្ញាប័ត្ររងដែលត្រូវបានទទួលស្គាល់ដោយ រដ្ឋមន្ត្រីសង្គមកិច្ច។ លក្ខខណ្ឌក្នុងការចូលរៀនគឺត្រូវបញ្ចប់វិទ្យាល័យ ហេតុដូច្នេះហើយ និស្សិតបរទេសត្រូវបញ្ចប់វិទ្យាល័យនៅប្រទេសរបស់ខ្លួន។ ប៉ុន្តែចាប់ពីឆ្នាំ 2022 ទៅ មិនត្រឹមតែបញ្ចប់សាលាបណ្ដុះបណ្ដាលប៉ុណ្ណោះទេ គឺត្រូវប្រឡង យកសញ្ញាប័ត្ររដ្ឋសំរាប់អ្នកថែទាំសុខមាលភាព។

ហេតុនេះហើយ សិស្សដែលបញ្ចប់ពីសាលាបណ្ដុះបណ្ដាល ពីឆ្នាំ 2017 ដល់ ​2021 នឹងទទួលបានសញ្ញាប័ត្ររដ្ឋសំរាប់អ្នកថែទាំសុខមាលភាពបណ្ដោះអាសន្ន រយៈពេល 5 ឆ្នាំ។ ហេតុដូច្នេះហើយ ក្នុងកំឡុងពេល 5 ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា​ ត្រូវប្រឡងអោយជាប់ យកសញ្ញាប័ត្ររដ្ឋសំរាប់អ្នកថែទាំសុខមាលភាព ឬត្រូវធ្វើការថាំទែរយៈពេល 5 ឆ្នាំជាប់គ្នា ដើម្បីទទួលបានយកសញ្ញាប័ត្ររដ្ឋសំរាប់អ្នកថែទាំសុខមាលភាព។

●កន្លែងធ្វើការសំខាន់ៗសំរាប់ទិដ្ឋាការ «ថែទាំមនុស្ស»

ផ្ទះពិសេសសំរាប់មនុស្សចាស់ មណ្ឌលសុខភាពមនុស្សចាស់ សេវាកម្មថែទាំពេលថ្ងៃ មណ្ឌលជនពិការ សេវាកម្មថែទាំដល់ផ្ទះ។ល។

ទិដ្ឋាការ «វេជ្ជសាស្ត្រ»

● ត្រូវការសញ្ញាប័ត្រវេជ្ជសាស្ត្រជប៉ុន

ទិដ្ឋាការ «វេជ្ជសាស្ត្រ» ជាទិដ្ឋាការអាចធ្វើការទាក់ទងនឹងការងារវេជ្ជសាស្ត្រ។

ដើម្បីទទួលបានទិដ្ឋាការ «វេជ្ជសាស្ត្រ» ត្រូវមានសញ្ញាប័ត្រវេជ្ជសាស្ត្រជប៉ុនដែលបានកំណត់។

●សញ្ញាប័ត្រវេជ្ជសាស្ត្រដើម្បីទទួលបានទិដ្ឋាការ «វេជ្ជសាស្ត្រ»

វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាករង ពេទ្យធ្មេញ អ្នកបច្ចេកទេសធ្មេញ ពេទ្យឆ្មប ឱសថការី អ្នកព្យាបាលជំងឺ ការព្យាបាលដោយធ្វើចលនា អ្នកព្យាបាលអោយនិយាយបាន អ្នកបច្ចេកទេសកាំរស្មីព្យាបាល អ្នកជំនាញប្រដាប់វាស់វេជ្ជសាស្ត្រ អ្នកជំនាញអាវយវៈសិប្បនិម្មិត្ត ពេទ្យភ្នែក

●ត្រូវបញ្ចប់ការសិក្សានៅស្ថាប័នវេជ្ជសាស្ត្រជប៉ុន ហើយមានសញ្ញាប័ត្ររដ្ឋ

និស្សិតបរទេស ត្រូវបញ្ចប់ការសិក្សានៅសាលាបណ្ដុះបណ្ដាលជំនាញ សញ្ញាប័ត្រខាងលើដែលទទួលស្គាល់ដោយក្រសួងសង្គមកិច្ច ហើយត្រូវប្រឡងយកសញ្ញាប័ត្ររដ្ឋអោយបាន។ ក្នុងនេះ ស្ថាប័នបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត ឱសថការី គឺគ្រាន់តែនៅមហាវិទ្យាល័យប៉ុណ្ណោះ រយៈពេលសិក្សា 6 ឆ្នាំ។ ក្រៅពីនេះ គឺ 3 ឆ្នាំឡើង ហើយនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមានការបណ្ដុះបណ្ដាលនៅផ្នែកជាច្រើន។

ទិដ្ឋាការ «គ្រប់គ្រង ដឹកនាំ»

●ទិដ្ឋាការសំរាប់អ្នកគ្រប់គ្រងនិងដឹកនាំក្រុមហ៊ុន

ទិដ្ឋាការ «គ្រប់គ្រង ដឹកនាំ» ជាទិដ្ឋាការសំរាប់ជនបរទេស «ធ្វើការគ្រប់គ្រងជំនួញពាណិជ្ជកម្ម ឬជំនួញផ្សេង» នៅប្រទេសជប៉ុន។ មានន័យថាជាទិដ្ឋាការផ្ដល់អោយជនបរទេសដែលជា អ្នកធ្វើជំនួញនៅជប៉ុន ឬ ជាអ្នកគ្រប់គ្រងជំនួញនៅក្រុមហ៊ុនជប៉ុន។

●និស្សិតបរទេសអាចបង្កើតក្រុមហ៊ុននៅជប៉ុនបាន

ក្នុងករណីចង់បើកក្រុមហ៊ុននៅជប៉ុន គេនឹងពិនិត្យមើលពីប្រវត្តិការងារ ចំណេះដឹង សមត្ថភាព របស់អ្នកគ្រប់គ្រង ប៉ុន្តែជាទូទៅមិនគិតពីកំរិតសិក្សាទេ។

ប៉ុន្តែក្នុងករណីដែលបានសិក្សាអំពីការគ្រប់គ្រង ឬបង្កើតអាជីវកម្មនៅសាលបណ្ដុះបណ្ដាលវិជ្ជាជីវៈឬនៅមហាវិទ្យាល័យនោះ គេនឹងវាយតំលៃថាមានចំណេះដឹងគ្រប់គ្រាន់ (មិនតំរូវអោយមានប្រវត្តិធ្វើការទេ)។ ហេតុដូច្នេះហើយបានជាមាន និស្សិតបរទេសខ្លះ ក្រោយបញ្ចប់ការសិក្សានៅជប៉ុនហើយ មិនចូលធ្វើការ ហើយបង្កើតអាជីវកម្មនៅជប៉ុន។

 ●អាចទទួលយកបានពេលឡើងឋានៈ

ដើម្បីទទួលបានវីសា «គ្រប់គ្រង ដឹកនាំ»​ ត្រូវមានប្រវត្តិការងារ 3ឆ្នាំឡើងទៅ ហើយគេនឹងពិនិត្យមើលថាការងារនោះ ជាប្រភេទការងារគ្រប់គ្រងឬអត់។

ហេតុដូច្នេះហើយ និស្សិតបរទេសដែលចូលធ្វើការក្នុងនាមជានិស្សិតទើបបញ្ចប់ការសិក្សា វីសា «គ្រប់គ្រង ដឹកនាំ» គឺមិនទាក់ទងទេ។ ប៉ុន្តែបន្ទាប់ពីចូលធ្វើការដោយខំប្រឹងប្រែង 3ឆ្នាំឡើងទៅបានឡើងឋានៈ ដូច្នេះហើយនៅពេលត្រូវបន្តវីសា «បច្ចេកទេស ចំណេះដឹងមនុស្សសាស្ត្រ ការងារអន្តរជាតិ» អាចសុំប្ដូរទៅជា វីសា «គ្រប់គ្រង ដឹកនាំ»។

●ការងារដែលអាចធ្វើបានជាមួយ វីសា «គ្រប់គ្រង ដឹកនាំ»

អ្នកគ្រប់គ្រងដឹកនាំក្រុមហ៊ុន (នាយកតំណាង នាយក អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ ប្រធានផ្នែក ប្រធានសាខា ប្រធានរោងចក្រ)។

ទិដ្ឋាការផ្សេងទៀត «សកម្មភាពពិសេស» «ជំនាញ» ។ល។

អាចធ្វើការជាចុងភៅម្ហូបជប៉ុនបាន2ឆ្នាំ

ទិដ្ឋាការ «សកម្មភាពពិសេស» នៅពេលដែលមិនត្រូវនឹងវីសាផ្សេងទៀត ប៉ុន្តែគេទទួលស្គាល់ថា គួរបន្តអោយនៅជប៉ុនថែមទៀត គេនឹងអោយវីសាប្រភេទនេះ។​ ហេតុនេះហើយ វីសានេះមាន ប្រភេទនិងខ្លឹមសារខុសៗគ្នាច្រើន។

ទាក់ទងនឹងការរកការងារធ្វើរបស់និស្សិតបរទេស ក្នុងករណីដែលចង់បន្តរកការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា គេអាចចេញវីសានេះអោយបាន ហើយនិស្សិតដែលបញ្ចប់ការបណ្ដុះបណ្ដាលមុខវិជ្ជាធ្វើម្ហូប អាចធ្វើការនៅភោជនីយដ្ឋានម្ហូបជប៉ុនបាន 2 ឆ្នាំដោយប្រើវីសា «សកម្មភាពពិសេស» នេះ។

 

 

 

PAGETOP