ដឹងពីពត៌មានពីការសិក្សានៅជប៉ុន

  • HOME »
  • ដឹងពីពត៌មានពីការសិក្សានៅជប៉ុន

 ចំណុចសំខាន់ក្នុងការប្រមូលពត៌មានពីការសិក្សានៅជប៉ុន

ដើម្បីអាចរស់នៅប្រទេសជប៉ុនដែលជាទឹកដីបរទេស ហើយរៀនអំពីចំណេះដឹងនិងបច្ចេកទេសជំនាញថ្មីបានល្អ ការប្រមូលពត៌មាននិងយល់ពីប្រទេសជប៉ុនមុននឹងមកជារឿងសំខាន់ណាស់។

ការប្រមូលពត៌មានលំអិត និងយល់អំពី «ការសិក្សា» នៅសាលាភាសាជប៉ុន សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមហាវិទ្យាល័យ។ល។ គឺសំខាន់ ប៉ុន្តែមិនគ្រប់គ្រាន់ទេ។

ដើម្បីសិក្សានៅជប៉ុនបាន គឺត្រូវរស់នៅជប៉ុន។ ហេតុដូច្នេះហើយ ត្រូវប្រមូលពត៌មានផ្សេងៗអោយបានច្រើនទាក់ទងនឹង «ការរស់នៅជប៉ុន»។ ឧទាហរណ៍ អ្វីដែលត្រូវធ្វើពេលមានជំងឺ ការធ្វើកិច្ចសន្យាជួលផ្ទះ។ល។ គឺវាខុសគ្នាជាមួយប្រទេសខ្លួន។

ដើម្បីការប្រមូលពត៌មានបែបនេះ អ៊ីនធើណែតមានប្រយោជន៍ណាស់។ ឧទាហរណ៍ នៅគេហទំព័រដែលក្រសួងមន្ទីរជប៉ុនផ្សព្វផ្សាយសំរាប់បរទេស គឺអាចទទួលពត៌មានទុកចិត្តបានច្រើន។ ហើយក៏មានគេហទំព័ររបស់ ក្រុមហ៊ុនឯកជននិងអង្គការផ្សេងៗសំរាប់និស្សិតបរទេសដែរ ដែលពត៌មានទាំងនោះក៏មានប្រយោជន៍ច្រើន។

ពត៌មានទាក់ទងនឹងការសិក្សានៅជប៉ុន

 ទិដ្ឋភាពទូទៅពីការសិក្សានៅជប៉ុន ការណែនាំទូទៅពីការសិក្សានៅជប៉ុន មានគេហទំព័រដែលបង្កើតឡើងដោយក្រសួងការបរទេស ដោយសហការជាមួយក្រសួងអប់រំ និងសមាគមនិស្សិតដែលបញ្ចប់ការសិក្សានៅជប៉ុន។ មានពត៌មានច្រើនសំរាប់ អ្នកចង់ទៅសិក្សា អ្នកកំពុងសិក្សា អ្នកធ្លាប់សិក្សានៅជប៉ុន។ មានខ្លឹមសារច្រើនទាក់ទងនឹងសិស្សដែលចង់ចូលសិក្សានៅថ្នាក់បរិញ្ញាប័ត្រ​និងអនុបណ្ឌិត ប៉ុន្តែក៏មានពត៌មានទាក់ទងនឹងការជ្រើសរើសសាលាភាសាជប៉ុន ការរកការងារក្រៅម៉ោង ដែលមានប្រយោជន៍សំរាប់សិស្សដែលចង់ចូលរៀនសាលាភាសាជប៉ុន និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ មានភាសា ជប៉ុន ថៃ រ៉ូម៉ានី វៀតណាម អារ៉ាប់ អង់គ្លេស បារាំង អេស្ប៉ាញ រុស្សី ចិន កូរ៉ ។ អង្គការជំនួយនិស្សិតនៅជប៉ុន មានពត៌មានទាក់ទងនឹងការសិក្សានៅជប៉ុន និងការប្រឡងយកសិទ្ធិចូលរៀនឧត្តមសិក្សានៅជប៉ុន(EJU)។ ម្យ៉ាងទៀត មានពត៌មានមូលដ្ឋានទាក់ទងនឹងការសិក្សានៅជប៉ុន និងលីងសំរាប់ស្វែងរកសាលារៀន។ ហើយក៏មានភាសាអង់គ្លេស។ Gateway to study in Japan មានគេហទំព័រដែលអង្គការគាំពារនិស្សិត (JASSO)ព្យាយាមផ្ដល់ពត៌មានទូទៅទាក់ទងនឹងការសិក្សានៅជប៉ុន។ មានលីងជាច្រើនដែលមានប្រយោជន៍មុនពេល កំពុង និង ក្រោយការសិក្សានៅជប៉ុន។  JAPAN STUDY SUPPORT គេហទំព័រដែលដំណើរការដោយការរួមគ្នារវាង អង្គការសមាគមវប្បធម៌និស្សិតអាស៊ី (ASCA)និងក្រុមហ៊ុន បេនេសេកូប៉រេសិន ដែលមានពត៌មានទាក់ទងនឹងការសិក្សានៅជប៉ុន សំរាប់និស្សិតបរទេស។ វាសំបូរទៅដោយពត៌មានសំរាប់និស្សិតដែលចង់សិក្សានៅថ្នាក់បរិញ្ញាប័ត្រ …

សំណួរអំពីការសិក្សានៅជប៉ុន

តទៅនេះ យើងនឹងធ្វើការបកស្រាយពីចម្ងល់ទាំងឡាយដែលអ្នកចង់មកសិក្សានៅជប៉ុនបារម្ភ តាមបែបសំណួរនិងចំលើយ។ ▼អំពីការរស់នៅប្រទេសជប៉ុន 1.តើអាចរកពត៌មានមូលដ្ឋានទាក់ទងនឹងជប៉ុននៅឯណាបាន? 2.ការចំណាយលើការរស់នៅប្រទេសជប៉ុនក្នុង1ខែអស់ប្រហែលប៉ុន្មាន? 3.តើត្រូវការទិដ្ឋាការដើម្បីចូលប្រទេសជប៉ុនឬទេ? តើមានទិដ្ឋាការអ្វីខ្លះ? 4.តើជនបរទេសអាចធ្វើការ ឬធ្វើការក្រៅម៉ោងបានដែរឬទេ? តើមានការកំណត់ព្រំដែនដែរឬទេ? 5.តើសុវត្ថិភាពនៅជប៉ុនយ៉ាងណាដែរ? 6.តើជនជាតិជប៉ុនរាក់ទាក់ចំពោះជនបរទេសដែរឬទេ? 7.តើត្រូវរកកន្លែងស្នាក់នៅតាមរបៀបណា? 8.តើអាចធ្វើហូមស្តេនៅជប៉ុនបានទេ? 9.តើជនបរទេសអាចរស់នៅបន្ទប់ចូលគ្នាបានទេនៅជប៉ុន? 10.មានការបារម្ភចំពោះការរញ្ជួយដីនិងរលកយក្សនៅជប៉ុន។ 11.តើការព្យាបាលជំងឺនៅជប៉ុនមានកំរិតត្រឹមណា? ហើយជនបរទេសអាចទទួលការព្យាបាលបានដែរឬទេ? 12.តើគ្រឿងអេឡិចត្រូនិចដែលធ្លាប់ប្រើនៅប្រទេសខ្លួនអាចប្រើនៅជប៉ុនបានដែរឬទេ? 13.តើអាចរកទិញគ្រឿងធ្វើម្ហូបរបស់ប្រទេសខ្លួនបានឬទេ? 14.តើមានតំបន់ក្នុងប្រទេសជប៉ុនដែលមិនចេះភាសាជប៉ុនឬទេ? 15.តើអាចធ្វើដំណើរដោយសេរីក្នុងប្រទេសជប៉ុនបានដែរឬទេ? 16.តើអាចធ្វើដំណើរទៅប្រទេសផ្សេងចេញពីប្រទេសជប៉ុនឬអត់? 17.តើជនបរទេសអាចបើកគណនីធនាគារនៅជប៉ុនបានដែរឬទេ? 18.តើជនបរទេសអាចធ្វើកិច្ចសន្យាប្រើប្រាស់ទូរសព្ទដៃឬអ៊ីនធើណែតបានដែរឬអត់? 19.តើមានវត្តពុទ្ធសាសនា វិហារអ៊ីស្លាម វិហារសាសនាគ្រឹស្តដែរឬទេ? 20.តើមានអាហារដែលទទួលស្គាល់ថាជាហារ៉ាល់ដែរឬទេ? ▼អំពីសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ 1.តើអាចរកពត៌មានថាតើ មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្វីខ្លះ ហើយអាចរៀនអ្វីនៅកន្លែងណាខ្លះបាននៅឯណា? 2.តើត្រូវការសមត្ថភាពភាសាជប៉ុនកំរិតណាដើម្បីអាចចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន? 3.តើត្រូវបង់ប្រាក់ថ្លៃសាលាឬអត់? តើលើសពីនោះត្រូវបង់ថ្លៃអ្វីខ្លះទៀត? 4.តើមានអាហារូបករណ៍ដែរឬអត់? តើមានអាហារូបករណ៍អ្វីខ្លះ? 5.តើមានកំណត់អាយុសិស្សអាចចូលរៀនដែរឬទេ? 6.នៅពេលកំពុងសិក្សា តើអាចធ្វើការងារ ឬធ្វើការងារក្រៅម៉ោងបានដែរឬទេ? ▼ អំពីសាលាភាសាជប៉ុន 1.ពេលបញ្ចប់សាលាភាសាជប៉ុនតើអាចចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដែរឬទេ? 2.ពេលបញ្ចប់ការសិក្សានៅសាលាភាសាជប៉ុន តើអាចចូលធ្វើការនៅជប៉ុនបានដែរឬទេ? 3.តើត្រូវបង់ប្រាក់ថ្លៃសាលាឬអត់? តើលើសពីនោះត្រូវបង់ថ្លៃអ្វីខ្លះទៀត?​ 4.តើអាចរកពត៌មានថាតើមានសាលាភាសាជប៉ុនបែបណានៅទីណាខ្លះបាននៅទីណា? 5.តើមានអាហារូបករណ៍ដែរឬអត់? តើមានអាហារូបករណ៍អ្វីខ្លះ? 6.តើមានកំណត់អាយុសិស្សអាចចូលរៀនដែរឬទេ? 7.នៅពេលកំពុងសិក្សា តើអាចធ្វើការងារ …

PAGETOP
PAGE TOP