ពត៌មានទាក់ទងនឹងការសិក្សានៅជប៉ុន

 ទិដ្ឋភាពទូទៅពីការសិក្សានៅជប៉ុន

មានគេហទំព័រដែលបង្កើតឡើងដោយក្រសួងការបរទេស ដោយសហការជាមួយក្រសួងអប់រំ និងសមាគមនិស្សិតដែលបញ្ចប់ការសិក្សានៅជប៉ុន។ មានពត៌មានច្រើនសំរាប់ អ្នកចង់ទៅសិក្សា អ្នកកំពុងសិក្សា អ្នកធ្លាប់សិក្សានៅជប៉ុន។ មានខ្លឹមសារច្រើនទាក់ទងនឹងសិស្សដែលចង់ចូលសិក្សានៅថ្នាក់បរិញ្ញាប័ត្រ​និងអនុបណ្ឌិត ប៉ុន្តែក៏មានពត៌មានទាក់ទងនឹងការជ្រើសរើសសាលាភាសាជប៉ុន ការរកការងារក្រៅម៉ោង ដែលមានប្រយោជន៍សំរាប់សិស្សដែលចង់ចូលរៀនសាលាភាសាជប៉ុន និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

មានភាសា ជប៉ុន ថៃ រ៉ូម៉ានី វៀតណាម អារ៉ាប់ អង់គ្លេស បារាំង អេស្ប៉ាញ រុស្សី ចិន កូរ៉ ។

មានពត៌មានទាក់ទងនឹងការសិក្សានៅជប៉ុន និងការប្រឡងយកសិទ្ធិចូលរៀនឧត្តមសិក្សានៅជប៉ុនEJU។ ម្យ៉ាងទៀត មានពត៌មានមូលដ្ឋានទាក់ទងនឹងការសិក្សានៅជប៉ុន និងលីងសំរាប់ស្វែងរកសាលារៀន។ ហើយក៏មានភាសាអង់គ្លេស។

មានគេហទំព័រដែលអង្គការគាំពារនិស្សិត JASSOព្យាយាមផ្ដល់ពត៌មានទូទៅទាក់ទងនឹងការសិក្សានៅជប៉ុន។ មានលីងជាច្រើនដែលមានប្រយោជន៍មុនពេល កំពុង និង ក្រោយការសិក្សានៅជប៉ុន។

គេហទំព័រដែលដំណើរការដោយការរួមគ្នារវាង អង្គការសមាគមវប្បធម៌និស្សិតអាស៊ី ASCAនិងក្រុមហ៊ុន បេនេសេកូប៉រេសិន ដែលមានពត៌មានទាក់ទងនឹងការសិក្សានៅជប៉ុន សំរាប់និស្សិតបរទេស។ វាសំបូរទៅដោយពត៌មានសំរាប់និស្សិតដែលចង់សិក្សានៅថ្នាក់បរិញ្ញាប័ត្រ និងអនុបណ្ឌិត ប៉ុន្តែក៏អាចស្វែងរក សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដែរ។ មានពត៌មានមូលដ្ឋានសំរាប់ការសិក្សានៅជប៉ុនច្រើន។ មានភាសា ជប៉ុន ថៃ រ៉ូមានី វៀតណាម អង់គ្លេស ចិន កូរ៉េ។ ក្នុងចំណុច«ការណែនាំអំពីការរស់នៅរបស់និស្សិតអន្តរជាតិ» នៃគេហទំព័រ មានពត៌មានសំខាន់( ការបើកគណនិធនាគារ ការចោលសំរាម ការស្វែងរកផ្ទះ។ល។) ក្នុងចំណុច«អាហារូបករណ៍» អាចស្វែងរកអាហារូបករណ៍គ្រប់បែបយ៉ាង។

គេហទំព័ររបស់ក្រុមហ៊ុន ខ្យ៊ូតចាប៉ុង ដែលមានផ្សាយជាអត្ថបទ សំរាប់ការសិក្សា និងអ្នកចង់មកធ្វើការខ្លះរៀនខ្លះ។

អាចស្វែងរកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាលាភាសាជប៉ុន ការរកការងារក្រៅម៉ោង និងផ្ទះនៅផងដែរ។ មានភាសា ជប៉ុន អង់គ្លេស ចិន និង កូរ៉េ។

ជាគេហទំព័រដែលដំណើរការដោយក្រុមហ៊ុន អាក់សេសលីត មានពត៌មានទាក់ទងនឹងស្ថាប័នអប់រំ។អាចស្វែងរកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងពត៌មានមូលដ្ឋានទាក់ទងនឹងការរស់នៅជប៉ុន។

ជាគេហទំព័រដំណើរការដោយ បណ្ដាញនិស្សិតអន្តរជាតិសិក្សានៅក្យូតុ។ អាចស្វែងរកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងសាលាភាសាជប៉ុននៅក្នុងក្រុង និងមានពត៌មានច្រើនទាក់ទងនឹងការរស់នៅជប៉ុន ការដើរលេងនៅក្យូតុ។ មានភាសា ជប៉ុន ថៃ វៀតណាម អង់គ្លេស ចិន កូរ៉េ។

ទាក់ទងនឹងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងសាលាភាសាជប៉ុន

ក្នុងចំណុច «សមាគមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទូទាំងប្រទេស គណៈកម្មធិការអចិន្ត្រៃយ៍ គណកម្មធិការនិស្សិតបរទេស» នៃគេហទំព័រនេះ អាចមើលបាននូវបញ្ជីសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលទទួលអោយសិស្សបរទេសចូលរៀន។

អាចដោនឡូតនូវការណែនាំសំរាប់ការសិក្សារបស់ជនបរទេសនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈProfessional Training College in Japan Guidebookដែលចេញដោយអង្គការនេះបាន។ «សេចក្ដីណែនាំ» នេះមាន14ភាសា។ និងក្នុងអត្ថបទសង្ខេប មាន 7 ភាសា។

គឺជាស្ថាប័នវាយតំលៃនិងទទួលស្គាល់ស្ថាប័នអប់រំភាសាជប៉ុន។ ក្នុងគេហទំព័រនេះ អាចស្វែងរកសាលាភាសាជប៉ុនដែលជាសមាជិកបាន។ ហើយក៏អាចមើលឃើញពត៌មានសាលាទាក់ទងនឹង ចំនួនសិស្ស ប្រទេសកំណើត តំបន់ ប្រភេទនៃការសិក្សា ថ្លៃសិក្សា។ល។

ជាស្ថាប័នដំបូងនិងតែ1គត់នៅក្នុងប្រទេសដែលផ្ដុំឡើងដោយសាលាភាសាជប៉ុន (សរុបមាន 147សាលា) ហើយមានតែសាលាភាសាជប៉ុនដែលមានការទទួលស្គាល់ពីក្រសួងយុត្តិធម៌ប៉ុណ្ណោះដែលអាចចូលជាសមាជិកបាន។

ស្ថាប័នសាធារណៈទាក់ទងនឹងការសិក្សានៅជប៉ុន

មានផ្តល់នូវពត៌មានគ្រប់បែបយ៉ាងទាក់ទងនឹងការសិក្សា វាផ្ដុំឡើងដោយ ស្ថានទូតនិងស្ថានកុងស៊ុលជប៉ុនដែលទទួលនូវការពិគ្រោះយោបល់ទាក់ទងនឹងការសិក្សានៅជប៉ុន។

មានពត៌មានទាក់ទងនឹង កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ច EPA: Economic Partnership Agreementនិងអត្ថបទស្ដីអំពី ឃូលចាប៉ាង។

មានពត៌មានទាក់ទងនឹង គ្រោះរញ្ជួយដីផ្នែកខាងកើតនៃជប៉ុន និង រង្វាស់កាំរស្មីវិទ្យុសកម្ម។

ផ្សេងទៀត

ជាគេហទំព័ររបស់សមាគមដែលទទួលស្គាល់ហារ៉ាល់នៅជប៉ុន។ មានការពន្យល់ទាក់ទងនឹងហារ៉ាល់ និងមានការណែនាំពី ក្រុមហ៊ុនដែលត្រូវបានទទួលស្គាល់ និងមុខម្ហូបដែលធ្វើដោយ ចំណីអាហារហារ៉ាល់។

ជាសមាគមមួយដែលចេញលិខិតបញ្ជាក់ហារ៉ាល់។

 

 

 

 

 

PAGETOP