ដឹងពីការសិក្សានៅជប៉ុន

  • HOME »
  • ដឹងពីការសិក្សានៅជប៉ុន

ចំណុចសំខាន់ក្នុងការសិក្សានៅជប៉ុន

ប្រទេសជប៉ុន ក្នុងយុគសម័យថ្មី មានការរីកចំរើនផ្នែកសេដ្ឋកិច្ច ក្លាយជាប្រទេសអភិវឌ្ឍន៍ ហើយបាននាំមុខផ្នែកបច្ចេកវិទ្យានិងការផលិត និងបាននាំមុខពិភពលោកផ្នែកឧស្សាហកម្ម។

ដោយឡែក ប្រពៃណីនិងវប្បធម៌ពីបុរាណត្រូវបានបន្ត ហើយកំពុងបង្កប់ក្នុងការរស់នៅរបស់ជនជាតិជប៉ុនបច្ចុប្បន្ន។

ជប៉ុនក្រៅពីមានបច្ចេកវិទ្យាខ្ពស់ មានឧស្សាហកម្មនិងមានវប្បធម៌ ក៏មានធម្មជាតិដ៏សំបូរបែបដែលកើតឡើងដោយ រដូវទាំង4។

ហើយក៏ជាប្រទេសដែលគេស្គាល់ថាមានសុវត្ថិភាពខ្ពស់ និងរស់នៅដោយមិនបារម្ភផងដែរ។

ក្នុងការមកសិក្សានៅប្រទេសជប៉ុន អ្នកអាចរស់នៅដោយមានសុវត្ថិភាពនិងមិនបារម្ភ ហើយអាចសិក្សាអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខ បច្ចេកទេសផលិតនិងសេវាកម្មដែលមានគុណភាពខ្ពស់បាន។ លើសពីនេះទៀតក៏អាចសិក្សាអំពី វប្បធម៌ ការអោយតំលៃរបស់ជនជាតិជប៉ុន ព្រមទាំងគំនិតអំពីអាជីពនិងរបៀបធ្វើការ ដែលនាំអោយមានការរីកចំរើនផ្នែកសេដ្ឋកិច្ចនិងរឿងផ្សេងទៀតផងដែរ។

ការបង្រៀនភាសាជប៉ុន

ប្រភេទស្ថាប័នបង្រៀនភាសាជប៉ុន ប័នបង្រៀនភាសាជប៉ុនដល់ជនបរទេស សំរាប់អ្នកចង់ចូលរៀននៅស្ថាប័នអប់រំជាន់ខ្ពស់របស់ជប៉ុន មាន​សាលាភាសាជប៉ុន ថ្នាក់ពិសេសសំរាប់សិស្សអន្តរជាតិ។ល។ សាលាភាសាជប៉ុនជាស្ថាប័នអប់រំដែលដំណើរការដោយ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រប់ប្រភេទ និងសាលាផ្សេងៗទៀត ចំណែកថ្នាក់ពិសេសសំរាប់សិស្សអន្តរជាតិ គឺដំណើរការដោយថ្នាក់បរិញ្ញាប័ត្រឯកជន ឬថ្នាក់បរិញ្ញាប័ត្ររងឯកជន។ មួយណាក៏អាចរៀនអំពីភាសាជប៉ុនដែលចាំបាច់សំរាប់ការចូលរៀននៅថ្នាក់ឧត្តមសិក្សានៅជប៉ុនដែរ។ ការបញ្ចប់គឺជាទូទៅគឺ សាលាភាសាជប៉ុនមានពី 6 ខែ ទៅ 2 ឆ្នាំ ចំណែកថ្នាក់ពិសេសសំរាប់សិស្សអន្តរជាតិគឺ 1 ឆ្នាំ។ ពិសេសគឺដើម្បីទទួលបានទិដ្ឋការសំរាប់ការសិក្សា គឺត្រូវចូលរៀននៅស្ថាប័នបង្រៀនភាសាជប៉ុនដែលទទួលស្គាល់ដោយក្រសួងយុត្តិធម៌។ លក្ខខណ្ឌក្នុងការចូលរៀននៅស្ថាប័នបង្រៀនភាសាជប៉ុន ដើម្បីអាចចូលរៀននៅស្ថាប័នបង្រៀនភាសាជប៉ុនបាន គឺត្រូវបញ្ចប់ការសិក្សាកំឡុងពេល 12 ឆ្នាំនៅប្រទេសកំណើត។ ប៉ុន្តែចំពោះសិស្សដែលមិនបំពេញលក្ខខណ្ឌនេះ  អាចមានសិទ្ធិប្រឡងចូលថ្នាក់បរិញ្ញាប័ត្របាន ដោយចូលរៀនថ្នាក់ត្រៀមប្រឡងចូលថ្នាក់បរិញ្ញាប័ត្រ។  ខ្លឹមសារបង្រៀននៃស្ថាប័នបង្រៀនភាសាជប៉ុន នៅសាលាភាសាជប៉ុន ដើម្បីអាចទទួលបានចំណេះដឹងភាសាជប៉ុនដែលត្រូវការដើម្បីរៀននៅថ្នាក់ឧត្តមសិក្សា គឺមានការបង្រៀនតំរូវតាមខ្លឹមសារនៃការប្រឡងបញ្ជាក់សមត្ថភាពភាសាជប៉ុន(JLPT: Japanese Language Proficiency Test) ការប្រឡងយកសិទ្ធិចូលរៀនឧត្តមសិក្សានៅជប៉ុន(EJU: Examination for Japanese University Admission for International Students)។  

ការអប់រំពីអាជីពនៅជប៉ុន

ការអប់រំពីអាជីពនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់បរិញ្ញាប័ត្រ ការអប់រំពីអាជីពគឺមាននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់បរិញ្ញាប័ត្រ។ ជាពិសេសនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ គេរៀបចំកម្មវិធីសិក្សាដើម្បីអោយអាចរកអាជីពណាមួយបាន ឬអាចយកសញ្ញាប័ត្រជំនាញដែលមានប្រយោជន៍សំរាប់អាជីពនោះ។ មានកម្មវិធីសិក្សាដោយអនុវត្តន៍ជាច្រើន និងមានកម្មវិធីចុះធ្វើកម្មសិក្សាដោយផ្ទាល់ដែលមានប្រយោជន៍សំរាប់អាជីពនោះ។ លើសពីនេះទៅទៀត សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលអ្នកចេញធ្វើការរួច ទៅសិក្សាឡើងវិញ។ ចំណែកនៅថ្នាក់បរិញ្ញាប័ត្រវិញ ដូចជានៅផ្នែកវេជ្ជសាស្ត្រមានការបង្រៀនជំនាញដល់អ្នកដែលចង់ក្លាយជាគ្រូពេទ្យព្យាបាលឬឱសថសាស្ត្រ ប៉ុន្តែនៅផ្នែកវិទ្យាសាស្ត្រសង្គមវិញ មានការបង្រៀនជំនាញដែលមិនតំរង់ទៅរកអាជីពណាមួយ។ ប៉ុន្តែថ្មីៗនេះ មានការជួយអោយនិស្សិតអាចយកសញ្ញាប័ត្រជំនាញដែលមានប្រយោជន៍ក្នុងការរកការងារធ្វើ។ ការអប់រំពីអាជីពនៅវិទ្យាល័យ នៅសាលាវិទ្យាល័យជំនាញ មានការបង្រៀនពីជំនាញខាងផ្នែកណាមួយ។ មានវិទ្យាល័យជំនាញដែលបង្រៀនអំពី កសិកម្ម ពាណិជ្ជកម្ម ពត៌មានវិទ្យា ការថែទាំមនុស្ស។ល។ សិស្សវិទ្យាល័យជំនាញមានប្រហែល 19% នៃសិស្សវិទ្យាល័យទាំងអស់។ ការអប់រំពីមុខរបរ ថ្មីៗនេះ ក្រៅពីវិទ្យាល័យ មានការបង្រៀនអំពីមុខរបរនៅបឋមសិក្សា និង អនុវិទ្យាល័យ ដើម្បីអោយសិស្សយល់អំពីអាជីព និងអាចជ្រើសរើសអាជីពអនាគតរបស់ខ្លួនបាន។

សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ជប៉ុន

ទីតាំងរបស់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺស្ថិតក្នុងស្ថាប័នអប់រំថ្នាក់ឧត្តមសិក្សា ដូចជាថ្នាក់បរិញ្ញាប័ត្រ ថ្នាក់បរិញ្ញាប័ត្ររងដែរ។ នៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈមានការបង្រៀនចំណេះដឹងនិងបច្ចេកទេសជំនាញសំរាប់អាជីពជាក់លាក់ណាមួយ ហើយទទួលបានសមត្ថភាពអនុវត្តន៍ដែលអាចធ្វើការភ្លាមៗបាន។ ខ្លឹមសារនៃការអប់រំនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈធ្វើការអប់រំសំរាប់មុខជំនាញយ៉ាងច្រើន ប៉ុន្តែយោងតាមខ្លឹមសារនៃការអប់រំ និងប្រភេទអាជីព គេអាចបែងចែកជា 8 ប្រភេទ។ ផ្នែក ខ្លឹមសារអប់រំ ឧស្សាហកម្ម ពត៌មានវិទ្យា IT ហ្គេម CG ជួសជុលរថយន្ត បច្ចេកទេសផ្លូវដែក មេកានិច អគ្គិសនី អេឡិចត្រូនិច ស្ថាបត្យកម្ម សំណង់ស៊ីវិល ។ល។ កសិកម្ម កសិកម្ម ដាំសួន ចិញ្ចឹមសត្វ រៀបសួន បច្ចេកវិទ្យាវេជ្ជសាស្ត្រ គីមី សត្វ ការថែទាំបរិស្ថាន។ល។ វេជ្ជសាស្ត្រ គិលានុប្បដ្ឋាក ពេទ្យធ្មេញ បច្ចេកទេសធ្មេញ ពិនិត្យជំងឺ ព្យាបាលជំងឺ ព្យាបាលដោយធ្វើចលនា ព្យាបាលអោយនិយាយបាន ព្យាបាលតាមរបៀបយូដូ សង្គ្រោះបន្ទាន់។ល។ អនាម័យ កាត់សក់ ថែសម្ផស្ស ផាត់មុខ ម៉ាស្សា ផ្គត់ផ្គង់អាហារ ធ្វើម្ហូប ធ្វើនំ …

PAGETOP
PAGE TOP