ដឹងពីអត្ថប្រយោជន៍នៃការសិក្សានៅជប៉ុន

  • HOME »
  • ដឹងពីអត្ថប្រយោជន៍នៃការសិក្សានៅជប៉ុន

អត្ថប្រយោជន៍នៃការសិក្សានៅជប៉ុន

គោលបំណងសំខាន់នៃការសិក្សានៅបរទេស អាចនិយាយបានថាមាន 3 ចំណុចដូចខាងក្រោម។

សិក្សាអំពីជំនាញជឿនលឿនបំផុតក្នុងផ្នែកដែលខ្លួនចង់សិក្សា។

អាចសិក្សាពីជំនាញដែលប្រទេសខ្លួនគ្មាននៅកន្លែងកំណើតរបស់វា។

ការសិក្សាតាមបទពិសោធន៍ដែលអាចធ្វើបានលុះត្រាតែរស់នៅទីនោះ។

ចំពោះអ្នកទាំងអស់គ្នាដែលចង់បានការសិក្សានៅបរទេសបែបនេះ អាចនិយាយបានថាជប៉ុនជាប្រទេសដ៏ល្អបំផុតមួយបាន។

កំលាំងនៃបរិស្ថាន ការអប់រំ វប្បធម៌របស់ជប៉ុន

ចំណុចសំខាន់ជាងគេបំផុតមួយក្នុងការសិក្សានៅបរទេសគឺថា នៅទីនោះ អាចសិក្សាដោយមានសុវត្ថិភាពនិងមិនបារម្ភ។

បច្ចុប្បន្ននេះការធ្វើដំណើរទៅបរទេស និងការរស់នៅបរទេសគឺមិនមែនជារឿងកំរទៀតទេ។ ប៉ុន្តែទន្ទឹមនឹងនេះ ស្ថានភាពនយោបាយរបស់ពិភពលោកកំពុងមានបញ្ហាច្រើន ដូច្នេះហើយ ការរក្សាសុវត្ថិភាពនិងគ្មានការបារម្ភនៅកន្លែងធ្វើដំណើរទៅឬស្នាក់នៅ ជាចំណុចសំខាន់មួយដែលត្រូវគិត។

មានន័យថា គ្មានប្រទេសណាដែលមានសុវត្ថិភាពមិនបារម្ភហើយអាចសិក្សាជំនាញបានដូចប្រទេសជប៉ុនទេ។

ក្នុងការសិក្សានៅជប៉ុន ពាក្យថា «សុវត្ថិភាព» មានន័យថា​មានសុវត្ថិភាពនិងអនាម័យសាធារណៈកំរិតខ្ពស់បំផុតលើលោក ហើយពាក្យថា «មិនបារម្ភ» មានន័យថា កម្មវិធីសិក្សាដែលពេញលេញ ការណែនាំដោយយកចិត្តទុកដាក់ និងបរិស្ថានសិក្សាដែលត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ។

ជប៉ុនជាប្រទេសដែលយកចិត្តទុកដាក់លើសុវត្ថិភាពនិងភាពមិនបារម្ភនៃសង្គម ប៉ុន្តែលើសពីនោះគឺយកចិត្តទុកដាក់បំផុតលើ«កន្លែងសិក្សា» (សាលារៀន)។ លើសពីនេះទៀតគឺមានការរៀបចំប្រព័ន្ធអប់រំ ដែលធ្វើអោយសិស្សអាចឈានទៅចាប់យកបាននូវការសិក្សាកំរិតខ្ពស់តាមលំដាប់លំដោយ ហើយមានការណែនាំដល់សិស្សម្នាក់ៗ ដោយយកចិត្តទុកដាក់បំផុត។

លើសពីនេះ ការសិក្សានៅក្រៅប្រទេសគឺតែងតែជួបផងដែរនូវវប្បធម៌បរទេស។ ជួបជាមួយវប្បធម៌ថ្មី គឺជាបទពិសោធន៍ដ៏ល្អ ហើយជាប្រភពធ្វើអោយមានការរីកចំរើន។ ពីមុនប្រទេសជប៉ុនបានចាប់យកវប្បធម៌បរទេស ហើយកែច្នៃតំរូវតាមរបៀបជប៉ុន ហើយបានបង្កើតជាវប្បធម៌ថ្មីមួយ។ ទង្វើរនេះបានធ្វើអោយជនជាតិជប៉ុនជាង20នាក់បានទទួលរង្វាន់ណូបែល ហើយបានបង្កើតឧស្សាហកម្មមួយចំនួនដែលឈានមុខគេលើពិភពលោក។ ការបង្កើត គំនូរជីវចលជាដើម គឺស្ថិតក្នុងកំរិតឈានមុខគេលើពិភពលោក។

លក្ខណៈពិសេសខាងលើនេះអាចនិយាយបានថាជា «កំលាំងនៃ បរិស្ថាន ការអប់រំ វប្បធម៌របស់ជប៉ុន»។

 អាជីពនិងការសិក្សានៅជប៉ុន

នៅក្នុងប្រព័ន្ធអប់រំជប៉ុន ស្ថាប័នអប់រំដែលសង្កត់ធ្ងន់លើការភ្ជាប់គ្នារវាង «អាជីព» និង «ការសិក្សា» គឺសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅលើពិភពលោកគ្មានប្រទេសណាដែលមានស្ថាប័នអប់រំដែលមានលក្ខណៈពិសេសដូច សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅជប៉ុនទេ។ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺគ្របដណ្ដប់លើជំនាញការងារជាច្រើន ទើបមានការបង្រៀននូវបច្ចេកទេសនិងការហាត់ធ្វើការ។ មានន័យថា គេអាចនិយាយបានថា ការគ្របដណ្ដប់នូវជំនាញរបស់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាតារាងបញ្ជីអំពីអាជីពនៅជប៉ុន។

គ្រាន់តែជួបរឿងទាំងនេះ អ្នកអាចចេះដឹងពី ជំនាញនិងរបៀបរស់នៅដែលគ្មាននៅប្រទេសរបស់អ្នក ហើយក៏អាចដឹងថា ពិភពលោកគឺមាននៅជប៉ុន។

ចំណុចពិសេសខាងលើ ពន្យល់អំពី «អាជីពនិងការសិក្សានៅជប៉ុន»។

យើងសង្ឃឹមថា អ្នកអាចទទួលបានជំនាញនិងអាជីពល្អក្រោយពីការសិក្សានិងបទពិសោធន៍នៅជប៉ុន ហើយក្លាយទៅជាធនធានមនុស្សលំដាប់អន្តរជាតិ ដែលអាចរួមចំណែកដល់ប្រទេសជប៉ុននិងប្រទេសកំណើតរបស់អ្នក។

អាជីពនិងការសិក្សានៅជប៉ុន

សិស្សដែលបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈងាយរកការងារធ្វើ នៅជប៉ុនមានសិស្សប្រហែល 1 នាក់ក្នុងចំណោម 6 នាក់ ដែលបញ្ចប់វិទ្យាល័យ បន្តការសិក្សាទៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សិស្សដែលកំណត់ជំនាញរបស់ខ្លួននៅវិទ្យាល័យថ្នាក់ទី 12 (ឬនៅថ្នាក់ទី9) ជ្រើសរើសសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជាផ្លូវដើរសំរាប់អនាគតការងាររបស់ខ្លួន។ ចំណេះដឹងជំនាញនិងបច្ចេកទេសដែលបានមកពីការសិក្សានៅសាលានិងសញ្ញាប័ត្រជំនាញគឺមានប្រយោជន៍ដោយផ្ទាល់សំរាប់ការងារ ធ្វើអោយគេទទួលស្គាល់ថាសិស្សដែលបញ្ចប់ការសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រៀបក្នុងការរកការងារធ្វើ។ ហេតុដែលនាំអោយងាយរកការងារធ្វើមួយទៀតគឺដោយសាក្រៅពីគ្រូដែលមានចំណេះដឹងបច្ចេកទេស នៅមានគ្រូដែលមានអាជីពធ្វើការដោយផ្ទាល់មកបង្រៀន។ សាលាយកការសហការជាមួយឧស្សាហកម្មជាសំខាន់ ហើយគ្រូដែលកំពុងធ្វើការយ៉ាងសកម្មនៅទីផ្សារការងារ មកបង្រៀនដោយផ្ទាល់នូវ ចំណេះដឹងនិងបច្ចេកទេសថ្មីៗដែលមានប្រយោជន៍ ក្រុមហ៊ុនដែលផ្ដល់ការងារអោយសិស្ស សង្ឃឹមថាសិស្សដែលបញ្ចប់ការសិក្សានៅសាលា អាចក្លាយជាបុគ្គលិកមានប្រយោជន៍ភ្លាមៗសំរាប់ក្រុមហ៊ុន។ មាននិស្សិតអន្តរជាតិជាច្រើនកំពុងរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រទេសជប៉ុនបានក្លាយជាប្រទេសអភិវឌ្ឍន៍មុនគេនៅអាស៊ី ហើយបានព្យាយាមទទួលនិស្សិតអន្តរជាតិអោយមករៀន។ នៅឆ្នាំ 2015 មាននិស្សិតបរទេសចំនួន 20ម៉ឺន8379 នាក់ ហើយ 3ម៉ឺន8654នាក់រៀននៅផ្នែកជំនាញនៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ មាន 92.7% មកពីអាស៊ី ហើយក៏មាននិស្សិតមកពីប្រទេសផ្សេងៗក្នុង ASEAN ផងដែរ។ អាជីពនិងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅជប៉ុន នៅក្នុងប្រព័ន្ធអប់រំជប៉ុន ស្ថាប័នអប់រំដែលសង្កត់ធ្ងន់លើការភ្ជាប់គ្នារវាង «អាជីព» និង «ការសិក្សា» គឺសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នៅលើពិភពលោកគ្មានប្រទេសណាដែលមានស្ថាប័នអប់រំដែលមានលក្ខណៈពិសេសដូច សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅជប៉ុនទេ។ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្របដណ្ដប់លើជំនាញការងារជាច្រើន ទើបមានការបង្រៀននូវបច្ចេកទេសនិងការហាត់ធ្វើការ។ មានន័យថា គេអាចនិយាយបានថា ការគ្របដណ្ដប់នូវជំនាញរបស់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាតារាងបញ្ជីអំពីអាជីពនៅជប៉ុន។ …

PAGETOP
PAGE TOP