សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ជប៉ុន

ទីតាំងរបស់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ

សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺស្ថិតក្នុងស្ថាប័នអប់រំថ្នាក់ឧត្តមសិក្សា ដូចជាថ្នាក់បរិញ្ញាប័ត្រ ថ្នាក់បរិញ្ញាប័ត្ររងដែរ។

នៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈមានការបង្រៀនចំណេះដឹងនិងបច្ចេកទេសជំនាញសំរាប់អាជីពជាក់លាក់ណាមួយ ហើយទទួលបានសមត្ថភាពអនុវត្តន៍ដែលអាចធ្វើការភ្លាមៗបាន។

ខ្លឹមសារនៃការអប់រំនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ

សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈធ្វើការអប់រំសំរាប់មុខជំនាញយ៉ាងច្រើន ប៉ុន្តែយោងតាមខ្លឹមសារនៃការអប់រំ និងប្រភេទអាជីព គេអាចបែងចែកជា 8 ប្រភេទ។

ផ្នែក ខ្លឹមសារអប់រំ
ឧស្សាហកម្ម ពត៌មានវិទ្យា IT ហ្គេម CG ជួសជុលរថយន្ត បច្ចេកទេសផ្លូវដែក មេកានិច អគ្គិសនី អេឡិចត្រូនិច ស្ថាបត្យកម្ម សំណង់ស៊ីវិល ។ល។
កសិកម្ម កសិកម្ម ដាំសួន ចិញ្ចឹមសត្វ រៀបសួន បច្ចេកវិទ្យាវេជ្ជសាស្ត្រ គីមី សត្វ ការថែទាំបរិស្ថាន។ល។
វេជ្ជសាស្ត្រ គិលានុប្បដ្ឋាក ពេទ្យធ្មេញ បច្ចេកទេសធ្មេញ ពិនិត្យជំងឺ ព្យាបាលជំងឺ ព្យាបាលដោយធ្វើចលនា ព្យាបាលអោយនិយាយបាន ព្យាបាលតាមរបៀបយូដូ សង្គ្រោះបន្ទាន់។ល។
អនាម័យ កាត់សក់ ថែសម្ផស្ស ផាត់មុខ ម៉ាស្សា ផ្គត់ផ្គង់អាហារ ធ្វើម្ហូប ធ្វើនំ ធ្វើនំប៉័ង។ល។
អប់រំនិងសុខមាលភាពសង្គម ថែទាំ អប់រំក្មេង ថែទាំមនុស្សចាស់ គាំពារសុខមាលភាពសង្គម សុខមាលភាពផ្លូវចិត្ត។ល។
ពាណិជ្ជកម្ម គណនេយ្យ កត់បញ្ជី លេខា ជំនួញ ជំនួញពត៌មាន ទេសចរណ៍ សណ្ឋាគារ មង្គលការ។ល។
សំលៀកបំពាក់និងរៀបចំផ្ទះ ការឌីហ្សាញម៉ូតសំលៀកបំពាក់ថ្មី ជំនួញផ្នែកសំលៀកបំពាក់ ការកាត់សំលៀកបំពាក់បែបជប៉ុននិងអឺរ៉ុប ការចាក់ ការធ្វើដោយដៃ។ល។
វប្បធម៌និងអប់រំ តន្ត្រី រូបភាព កាផ្សាយ ការសំដែង ភាពយន្ត រូបថត ម៉ាំងហ្កា ភាសាបរទេស មន្ត្រីរាជការ កីឡា សុខភាព សត្វ ។ល។

 បន្ទាប់ពីបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ

កម្មវិធីសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំឡើងដោយមានបញ្ចូលនូវមុខវិជ្ជាដែលអាចរៀនចំណេះដឹងនិងបច្ចេកទេសជំនាញសំរាប់អាជីពដែលអ្នកចង់បាន។ ជាពិសេសមានម៉ោងអនុវត្តន៍ជាច្រើនដែលអាចអោយសិស្ស ចងចាំដោយការអនុវត្តន៍ផ្ទាល់។ ម្យ៉ាងទៀត មិនត្រឹមតែនៅសាលានោះទេ មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជាច្រើន បានរៀបចំអោយមានកម្មសិក្សានៅតាមក្រុមហ៊ុន ដើម្បីអោយសិស្សអនុវត្តន៍ផ្ទាល់និងមានចំណេះដឹងអនុវត្តន៍កាន់តែច្រើន។

សិស្សដែលបញ្ចប់ការសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួនចូលបម្រើការងារនៅក្រុមហ៊ុនដែលត្រូវការជំនាញនោះ ក្នុងនាមជាអ្នកជំនាញដែលអាចធ្វើការបានភ្លាមៗ។ មានមួយផ្នែកទៀត បន្តការសិក្សាទៅថ្នាក់បរិញ្ញាប័ត្រ ឬទៅអនុបណ្ឌិតដើម្បីរៀនជំនាញបន្ថែមមុននឹងចូលធ្វើការ។

 

PAGETOP
PAGE TOP