សំណួរអំពីការសិក្សានៅជប៉ុន

តទៅនេះ យើងនឹងធ្វើការបកស្រាយពីចម្ងល់ទាំងឡាយដែលអ្នកចង់មកសិក្សានៅជប៉ុនបារម្ភ តាមបែបសំណួរនិងចំលើយ។

▼អំពីការរស់នៅប្រទេសជប៉ុន

1.តើអាចរកពត៌មានមូលដ្ឋានទាក់ទងនឹងជប៉ុននៅឯណាបាន?

2.ការចំណាយលើការរស់នៅប្រទេសជប៉ុនក្នុង1ខែអស់ប្រហែលប៉ុន្មាន?

3.តើត្រូវការទិដ្ឋាការដើម្បីចូលប្រទេសជប៉ុនឬទេ? តើមានទិដ្ឋាការអ្វីខ្លះ?

4.តើជនបរទេសអាចធ្វើការ ឬធ្វើការក្រៅម៉ោងបានដែរឬទេ? តើមានការកំណត់ព្រំដែនដែរឬទេ?

5.តើសុវត្ថិភាពនៅជប៉ុនយ៉ាងណាដែរ?

6.តើជនជាតិជប៉ុនរាក់ទាក់ចំពោះជនបរទេសដែរឬទេ?

7.តើត្រូវរកកន្លែងស្នាក់នៅតាមរបៀបណា?

8.តើអាចធ្វើហូមស្តេនៅជប៉ុនបានទេ?

9.តើជនបរទេសអាចរស់នៅបន្ទប់ចូលគ្នាបានទេនៅជប៉ុន?

10.មានការបារម្ភចំពោះការរញ្ជួយដីនិងរលកយក្សនៅជប៉ុន។

11.តើការព្យាបាលជំងឺនៅជប៉ុនមានកំរិតត្រឹមណា? ហើយជនបរទេសអាចទទួលការព្យាបាលបានដែរឬទេ?

12.តើគ្រឿងអេឡិចត្រូនិចដែលធ្លាប់ប្រើនៅប្រទេសខ្លួនអាចប្រើនៅជប៉ុនបានដែរឬទេ?

13.តើអាចរកទិញគ្រឿងធ្វើម្ហូបរបស់ប្រទេសខ្លួនបានឬទេ?

14.តើមានតំបន់ក្នុងប្រទេសជប៉ុនដែលមិនចេះភាសាជប៉ុនឬទេ?

15.តើអាចធ្វើដំណើរដោយសេរីក្នុងប្រទេសជប៉ុនបានដែរឬទេ?

16.តើអាចធ្វើដំណើរទៅប្រទេសផ្សេងចេញពីប្រទេសជប៉ុនឬអត់?

17.តើជនបរទេសអាចបើកគណនីធនាគារនៅជប៉ុនបានដែរឬទេ?

18.តើជនបរទេសអាចធ្វើកិច្ចសន្យាប្រើប្រាស់ទូរសព្ទដៃឬអ៊ីនធើណែតបានដែរឬអត់?

19.តើមានវត្តពុទ្ធសាសនា វិហារអ៊ីស្លាម វិហារសាសនាគ្រឹស្តដែរឬទេ?

20.តើមានអាហារដែលទទួលស្គាល់ថាជាហារ៉ាល់ដែរឬទេ?

អំពីសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ

1.តើអាចរកពត៌មានថាតើ មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្វីខ្លះ ហើយអាចរៀនអ្វីនៅកន្លែងណាខ្លះបាននៅឯណា?

2.តើត្រូវការសមត្ថភាពភាសាជប៉ុនកំរិតណាដើម្បីអាចចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន?

3.តើត្រូវបង់ប្រាក់ថ្លៃសាលាឬអត់? តើលើសពីនោះត្រូវបង់ថ្លៃអ្វីខ្លះទៀត?

4.តើមានអាហារូបករណ៍ដែរឬអត់? តើមានអាហារូបករណ៍អ្វីខ្លះ?

5.តើមានកំណត់អាយុសិស្សអាចចូលរៀនដែរឬទេ?

6.នៅពេលកំពុងសិក្សា តើអាចធ្វើការងារ ឬធ្វើការងារក្រៅម៉ោងបានដែរឬទេ?

 អំពីសាលាភាសាជប៉ុន

1.ពេលបញ្ចប់សាលាភាសាជប៉ុនតើអាចចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដែរឬទេ?

2.ពេលបញ្ចប់ការសិក្សានៅសាលាភាសាជប៉ុន តើអាចចូលធ្វើការនៅជប៉ុនបានដែរឬទេ?

3.តើត្រូវបង់ប្រាក់ថ្លៃសាលាឬអត់? តើលើសពីនោះត្រូវបង់ថ្លៃអ្វីខ្លះទៀត?​

4.តើអាចរកពត៌មានថាតើមានសាលាភាសាជប៉ុនបែបណានៅទីណាខ្លះបាននៅទីណា?

5.តើមានអាហារូបករណ៍ដែរឬអត់? តើមានអាហារូបករណ៍អ្វីខ្លះ?

6.តើមានកំណត់អាយុសិស្សអាចចូលរៀនដែរឬទេ?

7.នៅពេលកំពុងសិក្សា តើអាចធ្វើការងារ ឬធ្វើការងារក្រៅម៉ោងបានដែរឬទេ?

សំណួរនិងចំលើយ

1.តើអាចរកពត៌មានមូលដ្ឋានទាក់ទងនឹងជប៉ុននៅឯណាបាន?

អាចរកបាននៅគេហទំព័រនៃក្រសួងការបរទេសរបស់ប្រទេសអ្នក។ ហើយក៏អាចរកបាននៅស្ថានទូតនិងស្ថានកុងស៊ុលជប៉ុន ផងដែរ។ ចំពោះពត៌មានទាក់ទងនឹងស្ថានទូតជប៉ុននៅប្រទេសអ្នក អាចពិនិត្យមើលនៅក្នុង «បញ្ជីស្ថានទូតជប៉ុននៅបរទេស» នៃក្រសួងការបរទេសជប៉ុនបាន។

2.ការចំណាយលើការរស់នៅប្រទេសជប៉ុនក្នុង1ខែអស់ប្រហែលប៉ុន្មាន?

ប្រែប្រួលតាមថ្លៃសិក្សា កំរិតជីវភាព និងតំបន់រស់នៅ ប៉ុន្តែភាគច្រើនត្រូវការច្រើនជាង 10 ម៉ឺនយ៉េន។ ថ្លៃរស់នៅនៅទីក្រុងធំៗ ភាគច្រើនថ្លៃជាងថ្លៃរស់នៅនៅជនបទ។ ដើម្បីយកធ្វើជាគោល សូមអានពត៌មានក្នុងអត្ថបទនេះ។

3.តើត្រូវការទិដ្ឋាការដើម្បីចូលប្រទេសជប៉ុនឬទេ? តើមានទិដ្ឋាការអ្វីខ្លះ?

តម្រូវអោយមានទិដ្ឋាការដើម្បីចូលរៀននៅសាលានៅជប៉ុន។ សូមអានអត្ថបទនេះដើម្បីជាពត៌មានសំរាប់ការសុំទិដ្ឋាការចូលប្រទេសជប៉ុន។

4.តើជនបរទេសអាចធ្វើការ ឬធ្វើការក្រៅម៉ោងបានដែរឬទេ? តើមានការកំណត់ព្រំដែនដែរឬទេ?

ប្រទេសជប៉ុនមិនមានការហាមឃាត់មិនអោយជនបរទេសធ្វើការងារទេ។ ប៉ុន្តែ យោងតាមប្រភេទទិដ្ឋាការនិងច្បាប់សាលារៀន គឺមានការកំណត់ម៉ោងធ្វើការ និងប្រភេទការងារ។ សូមពិនិត្យអោយបានច្បាស់កុំអោយមានការខុសច្បាប់។

5.តើសុវត្ថិភាពនៅជប៉ុនយ៉ាងណាដែរ?

ប្រទេសជប៉ុនមានមោទនភាពជាប្រទេសដែលមាន សុវត្ថិភាពល្អបំផុតមួយលើលោក។ មានអាត្រាបទល្មើសតិច ហើយអាចដើរចេញក្រៅពេលយប់បាន។ ប៉ុន្តែមិនមែនមានន័យថាគ្មានបទល្មើសនោះទេ សូមកុំទៅជិតកន្លែងណាដែលអាចមានបញ្ហាកើតឡើង និងត្រូវការពារខ្លួនដូចជា បិទទ្វារអោយបានជិតល្អ។

6.តើជនជាតិជប៉ុនរាក់ទាក់ចំពោះជនបរទេសដែរឬទេ?

មានជនជាតិជប៉ុនច្រើនដែលដែលរាក់ទាក់ចំពោះជនបរទេស ដូច្នេះហើយប្រហែលជាគ្មានការរើសអើងនោះទេ។ ប៉ុន្តែប្រជាជននៅតំបន់ដែលគ្មានជនបរទេសចេញចូល និងអ្នកដែលគ្មានជំនឿលើខ្លួនឯងក្នុងការប្រើភាសាផ្សេងក្រៅពីភាសាបរទេស មានការលំបាកក្នុងការទាក់ទងជាមួយជនបរទេសដែលមិនចេះភាសាជប៉ុន។

7.តើត្រូវរកកន្លែងស្នាក់នៅតាមរបៀបណា?

មានការចូលស្នាក់នៅនៅអាគារដំណើរការដោយសាលាដែលនិស្សិតរៀន ប៉ុន្តែនិស្សិតបរទេសភាគច្រើន ស្នាក់នៅបន្ទប់ជួលឬខុនដូឯកជន។ ដើម្បីរកជួលបន្ទប់ឯកជន គួរតែពិគ្រោះជាមួយសាលា ឬស្វែងរកតាមរយៈអ៊ីនធើណែត ឬ ក្រុមហ៊ុនណែនាំអចលនៈទ្រព្យ។ សំរាប់ពត៌មានលំអិតទាក់ទងនឹងការរកបន្ទប់ស្នាក់នៅឯកជនឬរបស់សាលា សូមអានអត្ថបទនេះ។

8.តើអាចធ្វើហូមស្តេនៅជប៉ុនបានទេ?

អាចធ្វើបាន។ កន្លែងហូមស្តេ អាចរកបានតាមរយៈសាលា និងតាមរយៈក្រុមហ៊ុន ប៉ុន្តែក្នុងករណីរកតាមក្រុមហ៊ុន ត្រូវពិនិត្យអោយច្បាស់ថាតើក្រុមហ៊ុននោះអាចជឿជាក់បានដែរឬអត់។

9.តើជនបរទេសអាចរស់នៅបន្ទប់ចូលគ្នាបានទេនៅជប៉ុន?

បាន។ ភាគច្រើនគឺត្រូវរកពត៌មាន និងស្នើសុំតាមអ៊ីនធើណែត។ នៅពេលស្នើសុំ ត្រូវសួរបញ្ជាក់អោយច្បាស់ពីលក្ខខណ្ឌផ្សេងៗ ដូចជា (ថ្លៃជួល ជនបរទេសអាចនៅបានឬអត់ ភេទ។ល។)។

10.មានការបារម្ភចំពោះការរញ្ជួយដីនិងរលកយក្សនៅជប៉ុន។

ការរញ្ជួយដីនិងរលកយក្សគឺជាគ្រោះថ្នាក់ធម្មជាតិដែលមិនអាចគ្រប់គ្រងបាន ប៉ុន្តែមិនមែនកើតឡើងញឹកញាប់នោះទេ។ ទោះយ៉ាងណា ការត្រៀមខ្លួនអោយបានល្អសំរាប់ករណីអាសន្ននោះ គឺចាំបាច់ណាស់។

11.តើការព្យាបាលជំងឺនៅជប៉ុនមានកំរិតត្រឹមណា? ហើយជនបរទេសអាចទទួលការព្យាបាលបានដែរឬទេ?

បច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ជប៉ុន ស្ថិតក្នុងចំណោមប្រទេសឈានមុខគេមួយ។ ហើយជនបរទេស ក៏អាចទទួលការព្យាបាលគ្រប់បែបយ៉ាងបានដែរ។ ប្រទេសជប៉ុនមានប្រព័ន្ធធានារ៉ាប់រងដើម្បីកាត់បន្ថយបន្ទុកថ្លៃព្យាបាល។ សំរាប់ពត៌មានលំអិតសូមមើលនៅ «អំពីការព្យាបាល» នៃគេហទំព័រនេះ។

12.តើគ្រឿងអេឡិចត្រូនិចដែលធ្លាប់ប្រើនៅប្រទេសខ្លួនអាចប្រើនៅជប៉ុនបានដែរឬទេ?

មានករណីដែលរន្ធដោតឌុយ និងតង់ស្យុងនៅជប៉ុន ខុសពីប្រទេសរបស់អ្នក។ ក្នុងករណីនោះមិនអាចប្រើបានទេ ត្រូវប្រើប្រដាប់បំលែងឬត្រូវទិញនៅជប៉ុន។

13.តើអាចរកទិញគ្រឿងធ្វើម្ហូបរបស់ប្រទេសខ្លួនបានឬទេ?

នៅទីក្រុងធំៗ មានផ្សារទំនើបលក់ម្ហូបនាំចូលពីបរទេស និងមានហាងលក់ម្ហូបអាហារបរទេស។ ប៉ុន្តែប្រហែលជាថ្លៃជាងតំលៃលក់នៅប្រទេសអ្នកច្រើន។

14.តើមានតំបន់ក្នុងប្រទេសជប៉ុនដែលមិនចេះភាសាជប៉ុនឬទេ?

នៅជប៉ុន គេប្រើភាសាជប៉ុនគ្រប់កន្លែងទាំងអស់ មិនមានតំបន់ដែលមិននិយាយភាសាជប៉ុនទេ។ ប៉ុន្តែមានភាសាតំបន់ច្រើន ដូច្នេះហើយ ពេលទៅតំបន់ឆ្ងាយៗ ប្រហែលជាមានភាពលំបាកក្នុងការយល់ភាសាជប៉ុនរបស់អ្នករស់នៅទីនោះ។

15.តើអាចធ្វើដំណើរដោយសេរីក្នុងប្រទេសជប៉ុនបានដែរឬទេ?

ក្រៅពីតំបន់ដែលគេហាមឃាត់ជនជាតិជប៉ុនផងដែរ ដូចជាតំបន់មួយផ្នែកតូច និងតំបន់ដែលមានគ្រោះអាសន្ន គឺអាចធ្វើដំណើរបានដោយសេរី។

16.តើអាចធ្វើដំណើរទៅប្រទេសផ្សេងចេញពីប្រទេសជប៉ុនឬអត់?

បាន។ ប៉ុន្តែមានប្រទេសខ្លះដែលមិនអាចសុំទិដ្ឋាការបាននៅជប៉ុន ហេតុដូច្នេះហើយ សូមស្រាវជ្រាវអោយបានច្បាស់លាស់ថាតើ លិខិតឆ្លងដែនរបស់អ្នក អាចធ្វើដំណើរទៅប្រទេសនោះដោយមិនបាច់មានទិដ្ឋាការបានឬទេ តើអាចសុំទិដ្ធាការនៅជប៉ុនបានដែរឬទេ​។ល។

17.តើជនបរទេសអាចបើកគណនីធនាគារនៅជប៉ុនបានដែរឬទេ?

បាន។ ធ្វើអោយមានភាពងាយស្រួលក្នុងការបង់ថ្លៃផ្សេងៗ និងចាំបាច់ក្នុងការបើកប្រាក់កំរៃធ្វើការ ការទទួលអាហារូបករណ៍ក្នុងករណីខ្លះ។ សូមអានអត្ថបទនេះដើម្បីជាពត៌មានអំពីវិធីបង្កើតគណនីធនាគារ។

18.តើជនបរទេសអាចធ្វើកិច្ចសន្យាប្រើប្រាស់ទូរសព្ទដៃឬអ៊ីនធើណែតបានដែរឬអត់?

បាន។ អ្នកអាចរកទិញទូរសព្ទដៃបាននៅហាងលក់របស់ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទដៃ និងនៅហាងលក់គ្រឿងអគ្គិសនី។ ប៉ុន្តែ ប្រព័ន្ធកិច្ចសន្យាមានភាពសាំញ៉ាំ ហើយប្រាក់ពិន័យខ្ពស់ ដែលធ្វើអោយមានការលំបាកក្នុងការទិញ។ ក្នុងករណីនេះ ការទិញទូរស័ព្ទបែបបញ្ចូលប្រាក់មុនប្រើ ក៏ជាជំរើសមួយដែរ។ អាចធ្វើកិច្ចសន្យាប្រើអ៊ីនធើណែតបាន ប៉ុន្តែមានករណីខ្លះ កន្លែងស្នាក់នៅឬបន្ទប់ជួលមានបណ្ដាញអ៊ីនធើណែតរួចហើយ សូមបញ្ជាក់អោយច្បាស់ជាមុន។

19.តើមានវត្តពុទ្ធសាសនា វិហារអ៊ីស្លាម វិហារសាសនាគ្រឹស្តដែរឬទេ?

ជប៉ុនជាប្រទេសទទួលស្គាល់ការគោរពសាសនាដោយសេរី។ ដូច្នេះហើយ មានវត្តនៅគ្រប់កន្លែងក្នុងប្រទេស ហើយនៅទីក្រុងធំៗមានវិហាមូស្លីមនិងវិហារសាសនាគ្រឹស្ត។ សូមស្រាវជ្រាវរកពត៌មានអំពីវានៅក្បែរតំបន់ដែលអ្នករស់នៅ។

20.តើមានអាហារដែលទទួលស្គាល់ថាជាហារ៉ាល់ដែរឬទេ?

មាន។ គេអាចទិញតាមអនឡាញបាន ប៉ុន្តែក្នុងករណីនេះ អាចមានរបស់មិនមែន ហារ៉ាល់។ ជ្រើសរើសផលិតផលរបស់ក្រុមហ៊ុនដែលទទួលស្គាល់ដោយ សមាគមហារ៉ាលជប៉ុនឬសមាគមមូស្លីមជប៉ុន នឹងមានភាពងាយស្រួល។

អំពីសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ

1.តើអាចរកពត៌មានថាតើ មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្វីខ្លះ ហើយអាចរៀនអ្វីនៅកន្លែងណាខ្លះបាននៅឯណា?

នៅគេហទំព័រនេះ អាចស្វែងរកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈអាជីពនិងទីតាំងដែលចង់បាន។

2.តើត្រូវការសមត្ថភាពភាសាជប៉ុនកំរិតណាដើម្បីអាចចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន?

នៅពេលចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវបង្ហាញសមត្ថភាពភាសាជប៉ុនរបស់ខ្លួន តាមវិធីណាមួយក្នុងចំណោមខាងក្រោម។

អ្នកដែលបានសិក្សាភាសាជប៉ុនអស់រយៈពេល 6 ខែឡើងទៅ នៅស្ថាប័នបង្រៀនភាសាជប៉ុនដែលទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួង យុត្តិធម៌

អ្នកដែលបានប្រឡងជាប់ការប្រឡងបញ្ជាក់សមត្ថភាពភាសាជប៉ុនកំរិត N1N2 ដែលរៀបចំដោយ សមាគមទ្រទ្រង់ការអប់រំអន្តរជាតិជប៉ុន និង មូលនិធិមិត្តភាពអន្តរជាតិ

អ្នកដែលបានសិក្សានៅ សាលាបឋមសិក្សា អនុវិទ្យាល័យ ឬ វិទ្យាល័យរបស់ជប៉ុន 1 ឆ្នាំឡើងទៅ

អ្នកដែលបានទទួលពិន្ទុ 200 ពិន្ទុឡើងទៅក្នុងការប្រឡងយកសិទ្ធិចូលរៀនឧត្តមសិក្សានៅជប៉ុន [ភាសាជប៉ុន (សរុប នៃ ការអាន ការស្ដាប់និងការអាននិងស្ដាប់)]

អ្នកដែលទទួលបាន 400 ពិន្ទុឡើង ក្នុងការប្រឡងវាស់សមត្ថភាពភាសាជប៉ុនសំរាប់ជំនួញ BJT ដែលធ្វើឡើងដោយ សមាគមស្ទង់សមត្ថភាពកាន់ជីជប៉ុន

3.តើត្រូវបង់ប្រាក់ថ្លៃសាលាឬអត់? តើលើសពីនោះត្រូវបង់ថ្លៃអ្វីខ្លះទៀត?​

ជាទូទៅ ត្រូវបង់ថ្លៃបង្រៀននិងថ្លៃចូលរៀន។ មានផ្នែកខ្លះតម្រូវអោយបង់ថ្លៃកម្មសិក្សាថែមទៀត។ ចំពោះតំលៃបង្រៀននិងថ្លៃចូលរៀន សូមយោងលើពត៌មានក្នុងអត្ថបទនេះ។

4.តើមានអាហារូបករណ៍ដែរឬអត់? តើមានអាហារូបករណ៍អ្វីខ្លះ?

មានអាហារូបករណ៍ជាច្រើន។ សូមយោងលើពត៌មានក្នុងអត្ថបទនេះ។ លើសពីនេះទៀត នៅទំព័រនេះ អាចស្វែងរកអំពី អាហារូបករណ៍គ្រប់ប្រភេទបាន។

5.តើមានកំណត់អាយុសិស្សអាចចូលរៀនដែរឬទេ?

ស្ទើរតែគ្មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលកំណត់អាយុសិស្សអាចចូលរៀនទេ។ ប៉ុន្តែដើម្បីបញ្ជាក់អោយច្បាស់ សូមសួរដោយផ្ទាល់ទៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលអ្នកចង់ចូលរៀន។

6.នៅពេលកំពុងសិក្សា តើអាចធ្វើការងារ ឬធ្វើការងារក្រៅម៉ោងបានដែរឬទេ?

បាន។ ប៉ុន្តែយោងតាមប្រភេទទិដ្ឋាការនិងច្បាប់សាលារៀន គឺមានការកំណត់ម៉ោងធ្វើការនិងប្រភេទការងារ។ សូមពិនិត្យអោយបានច្បាស់កុំអោយមានការខុសច្បាប់។

អំពីសាលាភាសាជប៉ុន

1.ពេលបញ្ចប់សាលាភាសាជប៉ុនតើអាចចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដែរឬទេ?

ពេលបញ្ចប់សាលាភាសាជប៉ុន មិនអាចចូលរៀនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយគ្មានលក្ខខណ្ឌនោះទេ។ ដើម្បីចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺត្រូវប្រឡងចូលសាលានោះផ្សេងទៀត។ ប៉ុន្តែមានសាលាភាសាជប៉ុនខ្លះដែលអាចចេញក្រដាស់ណែនាំអោយចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន ដូច្នេះសូមសួរបញ្ជាក់ទៅសាលាភាសាជប៉ុនដោយផ្ទាល់។

2.ពេលបញ្ចប់ការសិក្សានៅសាលាភាសាជប៉ុន តើអាចចូលធ្វើការនៅជប៉ុនបានដែរឬទេ?

បាន។ ក្នុងករណីនោះ ត្រូវធ្វើការស្វែងរកក្រុមហ៊ុនខ្លួនឯង។ ប៉ុន្តែមានសាលាខ្លះដែលអាចណែនាំអោយចូលធ្វើការនៅក្រុមហ៊ុនបាន ដូច្នេះសូមសួរបញ្ជាក់ទៅសាលាភាសាជប៉ុនដោយផ្ទាល់។

3.តើអាចរកពត៌មានថាតើមានសាលាភាសាជប៉ុនបែបណានៅទីណាខ្លះបាននៅទីណា?

នៅក្នុងចំណុច«ការណែនាំពីស្ថាប័នបង្រៀនភាសាជប៉ុន» នៃសមាគមអប់រំភាសាជប៉ុន គេអាចស្វែងរកសាលាភាសាជប៉ុន តាមរយៈទីកន្លែង ប្រទេសកំណើតរបស់និស្សិតបរទេស និងថ្លៃសិក្សា។ ប៉ុន្តែ មានសាលាភាសាជប៉ុន ដែលមិនមាននៅក្នុងសមាគមនេះ។

4.តើត្រូវបង់ប្រាក់ថ្លៃសាលាឬអត់? តើលើសពីនោះត្រូវបង់ថ្លៃអ្វីខ្លះទៀត?​

ជាទូទៅ ត្រូវបង់ថ្លៃបង្រៀននិងថ្លៃចូលរៀន។ មានផ្នែកខ្លះតម្រូវអោយបង់ថ្លៃកម្មសិក្សាថែមទៀត។ ចំពោះតំលៃបង្រៀននិងថ្លៃចូលរៀននៅស្ថាប័នបង្រៀនភាសាជប៉ុន សូមយោងលើពត៌មានក្នុងអត្ថបទនេះ។

5.តើមានអាហារូបករណ៍ដែរឬអត់? តើមានអាហារូបករណ៍អ្វីខ្លះ?

មានអាហារូបករណ៍ជាច្រើន។ សូមយោងលើពត៌មានក្នុងអត្ថបទនេះ។ លើសពីនេះទៀត នៅទំព័រនេះ អាចស្វែងរកអំពី អាហារូបករណ៍គ្រប់ប្រភេទបាន។​ លើសពីនេះទៀត មានសាលាដែលមានប្រព័ន្ធអាហារូបករណ៍របស់ខ្លួនផ្ទាល់ផងដែរ។

6.តើមានកំណត់អាយុសិស្សអាចចូលរៀនដែរឬទេ?

ស្ទើរតែគ្មានសាលាភាសាជប៉ុន ដែលកំណត់អាយុសិស្សអាចចូលរៀនទេ។ ប៉ុន្តែដើម្បីបញ្ជាក់អោយច្បាស់ សូមសួរដោយផ្ទាល់ទៅសាលាភាសាជប៉ុន ដែលអ្នកចង់ចូលរៀន។

7.នៅពេលកំពុងសិក្សា តើអាចធ្វើការងារ ឬធ្វើការងារក្រៅម៉ោងបានដែរឬទេ?

បាន។ ប៉ុន្តែ យោងតាមប្រភេទទិដ្ឋាការនិងច្បាប់សាលារៀន គឺមានការកំណត់ម៉ោងធ្វើការនិងប្រភេទការងារ។ សូមពិនិត្យអោយបានច្បាស់កុំអោយមានការខុសច្បាប់។

 

 

 

PAGETOP