ការបង្រៀនភាសាជប៉ុន

ប្រភេទស្ថាប័នបង្រៀនភាសាជប៉ុន

ប័នបង្រៀនភាសាជប៉ុនដល់ជនបរទេស សំរាប់អ្នកចង់ចូលរៀននៅស្ថាប័នអប់រំជាន់ខ្ពស់របស់ជប៉ុន មាន​សាលាភាសាជប៉ុន ថ្នាក់ពិសេសសំរាប់សិស្សអន្តរជាតិ។ល។

សាលាភាសាជប៉ុនជាស្ថាប័នអប់រំដែលដំណើរការដោយ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រប់ប្រភេទ និងសាលាផ្សេងៗទៀត ចំណែកថ្នាក់ពិសេសសំរាប់សិស្សអន្តរជាតិ គឺដំណើរការដោយថ្នាក់បរិញ្ញាប័ត្រឯកជន ឬថ្នាក់បរិញ្ញាប័ត្ររងឯកជន។

មួយណាក៏អាចរៀនអំពីភាសាជប៉ុនដែលចាំបាច់សំរាប់ការចូលរៀននៅថ្នាក់ឧត្តមសិក្សានៅជប៉ុនដែរ។

ការបញ្ចប់គឺជាទូទៅគឺ សាលាភាសាជប៉ុនមានពី 6 ខែ ទៅ 2 ឆ្នាំ ចំណែកថ្នាក់ពិសេសសំរាប់សិស្សអន្តរជាតិគឺ 1 ឆ្នាំ។

ពិសេសគឺដើម្បីទទួលបានទិដ្ឋការសំរាប់ការសិក្សា គឺត្រូវចូលរៀននៅស្ថាប័នបង្រៀនភាសាជប៉ុនដែលទទួលស្គាល់ដោយក្រសួងយុត្តិធម៌។

លក្ខខណ្ឌក្នុងការចូលរៀននៅស្ថាប័នបង្រៀនភាសាជប៉ុន

ដើម្បីអាចចូលរៀននៅស្ថាប័នបង្រៀនភាសាជប៉ុនបាន គឺត្រូវបញ្ចប់ការសិក្សាកំឡុងពេល 12 ឆ្នាំនៅប្រទេសកំណើត។

ប៉ុន្តែចំពោះសិស្សដែលមិនបំពេញលក្ខខណ្ឌនេះ  អាចមានសិទ្ធិប្រឡងចូលថ្នាក់បរិញ្ញាប័ត្របាន ដោយចូលរៀនថ្នាក់ត្រៀមប្រឡងចូលថ្នាក់បរិញ្ញាប័ត្រ។

 ខ្លឹមសារបង្រៀននៃស្ថាប័នបង្រៀនភាសាជប៉ុន

នៅសាលាភាសាជប៉ុន ដើម្បីអាចទទួលបានចំណេះដឹងភាសាជប៉ុនដែលត្រូវការដើម្បីរៀននៅថ្នាក់ឧត្តមសិក្សា គឺមានការបង្រៀនតំរូវតាមខ្លឹមសារនៃការប្រឡងបញ្ជាក់សមត្ថភាពភាសាជប៉ុនJLPT: Japanese Language Proficiency Test ការប្រឡងយកសិទ្ធិចូលរៀនឧត្តមសិក្សានៅជប៉ុនEJU: Examination for Japanese University Admission for International Students

 

PAGETOP