ឧស្សាហកម្មលូតលាស់ដែលត្រូវការជនបរទេស

ឧស្សាហកម្មលូតលាស់របស់ជប៉ុន

អ្វីដែលត្រូវធ្វើដើម្បីការលូតលាស់ឧស្សាហកម្មរបស់ជប៉ុន និងឧស្សាហកម្មដើម្បីទ្រទ្រង់ការលូតលាស់ឧស្សាហកម្ម គឺចេញពីពាក្យគន្លឺះទាំងនេះ។

  • បដិវត្តន៍ឧស្សាហកម្មលើកទី4

បង្កើតការងារថ្មីដោយប្រើ IT និងរ៉ូបូត។

ផ្នែកអាជីពទាក់ទងIT ផលិតកម្ម ធនាគារ ដឹកជញ្ជូន សេវាកម្ម។ល។

  • ក្លាយជាប្រទេសនាំមុខគេផ្នែកសុខភាព

ការថែទាំមនុស្សដោយប្រើរ៉ូបូតនិងសេនស័រ ពង្រីកសេវាកម្មឯកជនសំរាប់ការពារសុខភាពនិងជំងឺ។

ផ្នែកអាជីពទាក់ទងថែទាំ វេជ្ជសាស្ត្រ(រួមទាំងកន្លែងលក់ថ្នាំ) IT ផលិតកម្ម។ល។

  • ថាមពលបរិស្ថាន

ជំរុញការកាត់បន្ថយការប្រើថាមពលរបស់ក្រុមហ៊ុន ជំរុញអោយមានការប្រើប្រាស់រថយន្តប្រើថ្មកាន់តែច្រើន។

ផ្នែកអាជីពទាក់ទងផលិតកម្ម (ទាក់ទងនឹរថយន្ត) ថាមពល  IT។ល។

  • ធ្វើអោយកីឡាក្លាយជាឧស្សាហកម្មលូតលាស់

បង្កើនមុខងាររបស់ ទីលានកីឡាអោយមាន ហាងលក់សំលៀកបំពាក់ទំនើប និង ស្ថាប័នវេជ្ជសាស្ត្រ។

ផ្នែកអាជីពទាក់ទងកីឡា វេជ្ជសាស្ត្រ ទេសចរណ៍ ម៉ូត។ល។

  • ពង្រឹងឧស្សាហកម្មសេវា

ធ្វើអោយឧស្សាហកម្មសេវាដូចជាសណ្ឋាគារ និងភោជនីយដ្ឋានកាន់តែប្រសើរឡើង។

ផ្នែកអាជីពទាក់ទងឧស្សាហកម្មសេវាដូចជា ទេសចរណ៍ ដំណើរកំសាន្ត ភោជនីយដ្ឋាន

  •  កែប្រែកសិកម្ម

ជំនួយសំរាប់ការលូតលាស់នៃឧស្សាហកម្មទី6 គឺកសិកម្ម តាំងពីការដាំដុះដល់ការកែច្នៃ។

ផ្នែកអាជីពទាក់ទងផលិតកម្ម IT ការចែកចាយ ពាណិជ្ជកម្ម។ល។

  • ក្លាយជាប្រទេសទេសចរណ៍

ក្លាយជាប្រទេសទេសចរណ៍ដែលអាចប្រមូលភ្ញៀវទេសចរណ៍ជុំវិញពិភពលោក។

ផ្នែកអាជីពទាក់ទងទេសចរណ៍ ដំណើរកំសាន្ត សណ្ឋាគារ។ល។

ផ្នែកឧស្សាហកម្មដែលត្រូវការជនបរទេសច្រើន

 វេជ្ជសាស្ត្រ និងទេសចរណ៍មានសក្ដានុពល ជាមូលដ្ឋាននៃផ្នែក ITនិង ផលិតកម្មទាំងអស់

ដោយមើលទៅលើ ពាក្យគន្លឺះសំរាប់ការលូតលាស់នៃជប៉ុន យើងឃើញថាប្រទេសជប៉ុន កំពុងត្រៀមពង្រឹងផ្នែកផ្សេងៗដូចជា​ សេវាកម្ម វេជ្ជសាស្ត្រ ទេសចរណ៍ កសិកម្ម ថាមពល។ល។

ចំណែក IT ផលិតកម្ម ស្រាវជ្រាវ «ការផលិតរបស់» នឹងក្លាយជាគ្រឺះសំរាប់ឧស្សាហកម្មទាំងនេះ។

កន្លែងទទួលយកនិស្សិតបរទេស គឺ IT និងពត៌មានវិទ្យា មាន 60%

កន្លែងទទួលយកនិស្សិតបរទេស មានផ្នែក IT និងពត៌មានវិទ្យា(60%) គឺលើសគេ បន្ទាប់មកគឺ ផលិតកម្ម52.2%)ក្រៅពីនោះមាន សេវាកម្ម39.5%)ធនាគារ33.3%)

សញ្ញាប័ត្រជំនាញដែលមានប្រយោជន៍/ត្រូវការ សំរាប់ការរកការងារធ្វើ។

នៅជប៉ុន ដោយសាមានប្រពៃណីយកនិស្សិតទើបបញ្ចប់ការសិក្សាអោយចូលធ្វើការ លើកលែងតែផ្នែកខ្លះៗ គឺគេមិនតំរូវអោយមានសញ្ញាប័ត្រជំនាញនោះទេ។ សញ្ញាប័ត្រដែលចាំបាច់សំរាប់ការងារ គឺអាចយកបានពេលចូលធ្វើការ ហើយក្រុមហ៊ុនក៍មានជំនួយផ្នែកហិរញ្ញវត្ថុសំរាប់ការប្រឡងនោះថែមទៀត។

 

ផ្នែក សញ្ញាប័ត្រ
IT IT ប៉ាស្ពត MOSជំនាញផ្នែកម៉ាយក្រូសូហ្វអូហ្វីសCCNAការទទួលស្គាល់អ្នកបច្ចេកទេសស៊ីស្កូការប្រឡងបច្ចេកទេស វេបឌីហ្សាញ ការប្រឡងសមត្ថភាពបង្កើតវេប។ល។
សេវាកម្ម ការប្រឡងទទួលស្គាល់សមត្ថភាពគ្រប់គ្រងសណ្ឋាគារ ការប្រឡងសមត្ថភាពរៀបចំមង្គលការនៃសមាគម ABC ការប្រឡងយកការទទួលស្គាល់ជាអ្នកជំនាញរៀបចំមង្គលការ ជំនាញគ្រប់គ្រងទេសចរណ៍ក្នុងស្រុក ជំនាញគ្រប់គ្រងទេសចរណ៍ទូទៅ អ្នកលក់។ល។
បកប្រែ  ប្រឡងសមត្ថភាពបកប្រែផ្នែកជំនួញTOBISអ្នកបកប្រែនិងនាំភ្ញៀវ ជំនាញគ្រប់គ្រងទេសចរណ៍ទូទៅ អ្នកលក់ ។ល។

 

PAGETOP