ការប្រឡងយកសញ្ញាប័ត្រ និងសមត្ថភាព ភាសាជប៉ុនដែលនិស្សិតបរទេសត្រូវការ

 តម្រូវការសមត្ថភាពភាសាជប៉ុនសំរាប់និស្សិតបរទេស

 សមត្ថភាពភាសាជប៉ុនដែលក្រុមហ៊ុនចង់បាន

យោងតាមលទ្ធផលនៃការស្រាវជ្រាវ អំពីតម្រូវការសមត្ថភាពភាសាជប៉ុន នៅពេលជ្រើសរើសនិស្សិតបរទេសអោយចូលធ្វើការ បានអោយដឹងថា «សមត្ថភាពយល់ពីអ្វីដែលដៃគូគិត» និង «សមត្ថភាពបង្ហាញគំនិតខ្លួនឯង» គឺសំខាន់ជាងគេប្រហាក់ប្រហែលគ្នា។ និងបន្ទាប់មកមាន «ការបង្ហាញដោយការគិតពីកាលៈទេសៈ និងទំនាក់ទំនងជាមួយដៃគូ »

  • ការប្រឡងបញ្ជាក់សមត្ថភាពភាសាជប៉ុនJLPT
  • ការប្រឡងយកសិទ្ធិចូលរៀនឧត្តមសិក្សានៅជប៉ុនEJU
  • ការប្រឡងវាស់សមត្ថភាពភាសាជប៉ុនសំរាប់ជំនួញ (BJT)

សញ្ញាប័ត្រដែលតំរូវអោយនិស្សិតបរទេសមាន

 សមត្ថភាពភាសាជប៉ុនសំរាប់ចូលធ្វើការគឺ JLPT«N2» ឡើង

យោងតាមការស្រាវជ្រាវបានអោយដឹងថា ក្រុមហ៊ុន 83 អោយអ្នកដែលមានសញ្ញាប័ត្រ «N1» និងក្រុមហ៊ុន 9 អោយអ្នកដែលមានសញ្ញាប័ត្រ «N2» ចូលធ្វើការ។ ក្នុងករណី ការប្រឡងវាស់សមត្ថភាពភាសាជប៉ុនសំរាប់ជំនួញ BJT គឺក្រុមហ៊ុនជាច្រើនអោយអ្នកដែលបានពិន្ទុ 500 «J2» ឡើង ចូលធ្វើការ។

ប៉ុន្តែជាក់ស្ដែង ក្រុមហ៊ុនដែលយកសញ្ញាប័ត្រ ជាគោលមានតិចជាង 20% ប៉ុណ្ណោះ។ បានន័យថាជាលទ្ធផល ក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើសគឺអ្នកមាន JLPT«N1» «N2» 90% ឡើង។

លើសពីនេះគឺគេចង់បានអ្នកដែលចេះភាសាជប៉ុននិងភាសាកំណើតខ្លួន។ លើសពីភាសាជប៉ុននិងភាសាកំណើតខ្លួន បើចេះភាសាអង់គ្លេសទៀតកាន់តែប្រសើរ ហើយមានឱកាសច្រើន។ បានន័យថា បើបង្ហាញអោយក្រុមហ៊ុនឃើញថា យើងចេះភាសាច្រើន គឺងាយនឹងបានលទ្ធផលល្អ។

 ក្រុមហ៊ុនឯកជនទូទៅមិនតំរូវអោយមានសញ្ញាប័ត្រជំនាញ

ក្រុមហ៊ុនឯកជនជប៉ុន នៅពេលជ្រើសរើសនិស្សិតបរទេសអោយចូលធ្វើការ មិនតម្រូវអោយមានសញ្ញាប័ត្រជំនាញទេ។ ក្រុមហ៊ុនជប៉ុនមានវគ្គបំប៉នសមត្ថភាពផ្សេងៗ សំរាប់បណ្ដុះបណ្ដាលបុគ្គលិកចូលថ្មី។ បើមានសញ្ញាប័ត្រជំនាញដែលត្រូវការសំរាប់ការងារ ក្រុមហ៊ុននឹងប្រាប់អោយប្រឡងយក ហើយមានជំនួយសំរាប់យក។

ប៉ុន្តែចំពោះការចូលធ្វើការនៅក្រុមហ៊ុន IT បើមានសញ្ញាប័ត្រជំនាញ គឺលែងត្រូវការកំរិតសិក្សាហើយ។

ផ្នែកវេជ្ជសាស្ត្រ ថែទាំមនុស្ស និងជួសជុលរថយន្តគឺតំរូវអោយមានសញ្ញាប័ត្រ

អ្នកដែលចង់ធ្វើការផ្នែកវេជ្ជសាស្ត្រនៅស្ថាប័នវេជ្ជសាស្ត្រ អ្នកគាំពារសុខមាលភាព។ល។ អ្នកដែលចង់ធ្វើការជាអ្នកជួសជុលរថយន្ត គឺត្រូវប្រឡងយកសញ្ញាប័ត្ររដ្ឋ។ ជំនាញដែលត្រូវការសញ្ញាប័ត្ររដ្ឋ មានដូចតទៅ។

ផ្នែក សញ្ញាប័ត្ររដ្ឋ
វេជ្ជសាស្ត្រ វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាករង ពេទ្យធ្មេញ អ្នកបច្ចេកទេសធ្មេញ ពេទ្យឆ្មប ឱសថការី អ្នកព្យាបាលជំងឺ អ្នកព្យាបាលដោយធ្វើចលនា អ្នកព្យាបាលអោយនិយាយបាន អ្នកបច្ចេកទេសកាំរស្មីព្យាបាល​ អ្នកជំនាញប្រដាប់វាស់វេជ្ជសាស្ត្រ អ្នកជំនាញអវយវៈសិប្បនិម្មិត្ត ពេទ្យភ្នែក
ការថែទាំមនុស្ស អ្នកថែទាំសុខមាលភាព
ការជួសជុលរថយន្ត ជាងជួសជុលរថយន្ត (កំរិត 2 ឡើង)
PAGETOP